魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីថែ្លងថា កិច្ចចរចាស្តីពីជម្លោះនៅលីប៊ីទទួលបានការរីកចម្រើនខ្លះ

2020-01-14 16:16:52 cri

    លោក ​Sergey ​Lavrov ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ថែ្លង​កាលពី​ថ្ងៃទី ​១៣ ​ខែ​មករា ​ថា ​កិច្ចចរចា​ស្តីពី​បទ​ឈប់បាញ់គ្នា​នៃ​សង្គ្រាម​ស៊ីវិល​លីប៊ី​រវាង​ភាគី​ជម្លោះ​ទាំងពីរ​នៅ​លីប៊ី​ដែល​បាន​ធ្វើឡើង​នៅ​ក្រុង ​មូស្គូ ​រដ្ឋធានី​រុស្ស៊ី​បាន​ទទួល​ការ​រីក​ចម្រើន​ខ្លះ​។​

    យោងតាម​ការផ្សព្វផ្សាយ​ពី​ប្រព័ន្ធ​សារព័ត៌មាន​រុស្ស៊ី​បានឱ្យ​ដឹងថា ​តាមរយៈ​ការ​សម្រប​សម្រួល​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​និង​តួកគី ​មេដឹកនាំ​នៃ​ភាគី​ជម្លោះ​ទាំងពីរ​នៅ​លីប៊ី​បាន​ធ្វើ​កិច្ចចរចា​ដោយ​ប្រយោល​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​នៅក្រុង​មូស្គូ​កាលពី​ថ្ងៃទី ​១៣​ ខែមករា។​លោក ​Sergey ​Lavrov ​បាន​ថែ្លងថា ​កិច្ចចរចា​ទទួលបាន​ការ​រីកចម្រើន​ខ្លះ។​មេដឹកនាំ​នៃ​រដ្ឋាភិបាល​សាមគ្គីជាតិ​លីប៊ី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​បទឈប់បាញ់​គ្នា។​ចំណែក​មេដឹកនាំ​នៃ​កង​កម្លាំង​ជាតិ​លីប៊ី​បាន​ថែ្លងថា ​កិច្ចព្រមព្រៀង​នេះ​ចាំបាច់​ត្រូវ​ធ្វើ​ការសិក្សា​លម្អិត​សិន ​នោះ ​រហូត​ដល់​ព្រឹក​ថ្ងៃទី ​១៤ ​ទើបអាច​សម្រេចចិត្ត​ថា ​តើ​ត្រូវ​ចុះហត្ថលេខា​ឬអត់។​

    យោងតាម​កិច្ចព្រមព្រៀងនេះ ​ភាគីជម្លោះ​ទាំងពីរ​នៅលីប៊ី​គួរតែ​អនុវត្ត​បទ​ឈប់​បាញ់​គ្នា​ដោយ​គ្មាន​លក្ខខណ្ឌ​ដើម្បី​ធ្វើឱ្យ​រដ្ឋធានី ​ទ្រីប៉ូលី​និង​ទីក្រុង​ដទៃទៀត​ស្ថិតក្នុង​ស្ថានភាព​ស្ថិរភាព៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស