李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពផ្សព្វផ្សាយស្តីពី“បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនប្រកបដោយភាពសប្បាយរីករាយ” បានប្រារព្ធឡើងក្នុងទីស្តីការនាយករដ្ឋមន្ត្រីថៃ

2020-01-14 16:35:30 cri

    សកម្មភាព​ផ្សព្វផ្សាយស្តីពី​“បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ប្រកបដោយ​ភាព​សប្បាយ​រីករាយ​” បានប្រារព្ធឡើង​នៅ​​​ទី​ស្តីការ​នាយករដ្ឋមន្ត្រី​ថៃនៅ​ថ្ងៃទី​ ១៤ ខែ​មករា​ ។ នេះ​ជា​សញ្ញា​បញ្ជាក់​ថា​ ពិធី​អបរអរ​សាទរ​​បុណ្យចូល​ឆ្នាំ​ប្រពៃណី​ចិន​២០២០បាន​ចាប់​ផ្តើម​ឈាន​ចូល​​ជាផ្លូវ​ការ​នៅ​ប្រទេស​ថៃ ។

    លោក​Prayuth Chan-ocha នាយករដ្ឋមន្ត្រី​ថៃបាន​អញ្ជើញ​ចូលរួម​សកម្មភាព​នេះ​ ព្រមទាំង​​បានជូន​ពរ​ឆ្នាំថ្មីជា​ភាសាចិន​ចំពោះ​ប្រជាជន​ចិននិង​ជន​ជាតិ​ចិន​នៅ​ប្រទេស​ថៃ ។

    តាម​ដំណឹង​បានឱ្យដឹង​ថា​ ដើម្បី​អបអរ​សាទរ​ខួប​គម្រប់​ ៤៥ ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់ទំនង​ផ្លូវ​ទូត​រវាង​ចិន​និង​ថៃនៅ​ឆ្នាំ​២០២០ ក្រសួង​វប្បធម៌និង​ទេសចរណ៍​ចិន​បាន​ចាត់​បញ្ជូន​ក្រុម​សិល្បករ​ជា​ជន​ពិការចិន​​ជាដើម​សរុប​ជាង​ ១៥០ នាក់​ទៅ​សម្តែង​សិល្បៈ​នៅ​ក្រុង​បាងកក​ និងក្រុង​​ឈៀងម៉ៃ​ប្រទេស​ថៃ​ ដូច​ជា​របាំ​ ប្រគុំតន្ត្រី​និង​ក្បាច់គុនជាដើម។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស