孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិកលុបចោលការកំណត់ថា ប្រទេសចិន ជា“ប្រទេសបញ្ជាពីក្រោយអត្រាប្តូរប្រាក់”

2020-01-14 15:43:14 cri

    កាលពី​ថ្ងៃទី១៣​ខែមករា ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​បាន​ចេញផ្សាយ​របាយការណ៍​ស្តីពី​គោលនយោបាយ​អត្រាប្តូរប្រាក់​ពាក់កណ្តាល​ឆ្នាំដោយ​បាន​​លុបចោល​ការកំណត់ថា ​ប្រទេសចិន​​ជា“ប្រទេស​បញ្ជាពី​ក្រោយ​អត្រា​ប្តូរប្រាក់​”​កាលពី​ខែសីហា​ឆ្នាំ២០១៩ ។

    ក្នុង​របាយការណ៍​ដែល​ដៅចំពោះ​ម៉ាក្រូសេដ្ឋកិច្ច​និង​គោលនយោបាយ​អត្រាប្តូរប្រាក់​របស់ដៃគូ​ពាណិជ្ជកម្ម​ដ៏សំខាន់ៗ​នេះ​ ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​បាន​ដាក់បញ្ជូល​ប្រទេស​ចំនួន១០​ដូចជា ​ចិន ​អាល្លឺម៉ង់ ​អៀរឡង់​ អ៊ីតាលី ​ជប៉ុន​ កូរ៉េខាងត្បូង ​ម៉ាឡេស៊ី ​សិង្ហបុរី ​ស្វីសនិង​វៀតណាម​ក្នុងបញ្ជី​ឃ្លាំមើល​គោលនយោបាយ​នៃអត្រា​ប្តូរប្រាក់ ​ប៉ុន្តែ​មិនកំណត់ថា ​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​របស់​សហរដ្ឋអាមេរិក​សុទ្ធតែមិន​បានបញ្ជា​ពីក្រោយ​អត្រាប្តូរ​ប្រាក់នោះ​ទេ ។

    កាលពី​ខែសីហា​ឆ្នាំ២០១៩​កន្លងទៅ​ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​ប្រកាស​ចាត់ទុក​ប្រទេសចិន​ជា “​ប្រទេស​បញ្ជាពី​ក្រោយ​អត្រា​ប្តូរប្រាក់​” ការនេះ​ត្រូវបាន​ភាគីចិន​ មជ្ឈដ្ឋាន​សេដ្ឋកិច្ច​និង​អង្គការ​អន្តរជាតិ​​​ប្រឆាំង​ជាទូទៅ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស