邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងថ្លែងថា ត្រូវតែបង្កើនការប្រឆាំងនឹងអំពើពុករលួយក្នុងវិស័យហិរញ្ញវត្ថុយ៉ាងស៊ីជម្រៅ

2020-01-13 21:55:45 cri

​នៅ​ក្នុង​សន្និសីទ​ពេញអង្គប្រចាំឆ្នាំ​នៃ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​វិន័យនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ដែល​បានប្រារព្ធឡើង​នៅ​ថ្ងៃទី​ ១៣ ខែ​មករា​ លោក​ស៊ីជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​បញ្ជាក់​ថា​ ប្រទេស​ចិន​ត្រូវតែ​បង្កើន​ការប្រឆាំង​នឹងអំពើពុករលួយ​ក្នុងវិស័យ​ហិរញ្ញវត្ថុ​យ៉ាង​ស៊ីជម្រៅ​ បង្កើន​ការ​ប្រឆាំង​នឹងអំពើ​ពុករលួយ​ក្នុង​សហគ្រាសគ្រប់គ្រងដោយ​រដ្ឋ​ ព្រមទាំង​បង្កើន​ការ​គ្រប់គ្រងធនធានធម្ម​ជាតិ ​និង​ទ្រព្យសម្បត្តិ​របស់រដ្ឋ​  ​ត្រួតពិនិត្យ​និងដោះស្រាយ​បញ្ហា​ពុករលួយដែល​បាន​បង្កប់​ក្នុង​ហានិភ័យ​បំណុល​ក្នុងតំបន់​ ។

លោក​ក៍បាន​ថ្លែង​ទៀត​ថា​ ត្រូវ​តែ​ត្រួត​ពិនិត្យ​និង​ពិន័យលើ​អំ​ពើ​កេងបន្លំ យក​ប្រាក់​ធានារ៉ាប់​រងតាមរយៈការ​ឃុប​ឃិត​ជាមួយ​ស្ថាប័ន​សុខាភិបាល​ និង​បង្កើត​យន្តការ​ត្រួត​ពិនិត្យ​និង​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធិភាពរយៈពេលវែង ។ ក្រៅពីនេះ​ កែលម្អ​នូវ​ប្រព័ន្ធ​ត្រួតពិនិត្យ​និង​គ្រប់គ្រង​ទ្រព្យសម្បត្តិរបស់​រដ្ឋ​នៅ​ក្រៅ​ប្រទេស​ ព្រម​ទាំង​បង្កើនការ​ត្រួត​ពិនិត្យ​ចំពោះថ្នាក់ដឹកនាំ និង​កែ​លម្អ​នូវ​ប្រព័ន្ធ​សវនកម្ម​បន្ទាប់ពីចាកចេញពីតំណែងជាដើម ។

អ្នកបកប្រែ:邓倩
ប្លុកពិសេស