郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនជួបពិភាក្សាជាមួយថ្នាក់ដឹកនាំបរទេសដែលអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន

2020-01-07 11:25:34 cri

  នៅ​ដើម​ឆ្នាំ​២០២០ លោក​Mamauប្រធានាធិបតី​គីរីបាទី​បាន​អញ្ជើញ​បំពេញ​ទស្សន​កិច្ចជា​លើក​ដំបូង​នៅ​ប្រទេស​ចិន ។ លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​រៀប​ចំ​ពិធី​បដិស​ណ្ឋា​រកិច្ចលោក​Mamauនៅ​វិមាន​សភា​ប្រជាជន​ក្រុង​ប៉េកាំង។

      ថ្លែង​ក្នុង​កិច្ច​ជំនួប លោក​ស៊ីជីនភីង​បាន​លើក​ឡើង​ថា កាល​ពីខែ​កញ្ញា​ឆ្នាំ​២០១៩ ចិន​និង​គីរីបាទី​បាន​រៀប​ចំ​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ផ្លូវ​ទូត​លើ​មូលដ្ឋាន​នៃ​គោលការណ៍​ប្រទេស​ចិន​តែ​មួយ ដូច​នេះ​បាន​ចារ​ទំព័រ​ថ្មី​នៃ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ។ បន្ទាប់​ពី​បាន​រៀប​ចំ​ទំនាក់​ទំនង​ផ្លូវ​ទូត​ឡើង​វិញ ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​និង​គ្រប់​ស្រទាប់​ជាន់​ថ្នាក់​រវាង​ភាគី​ទាំង​ពីរ​បាន​ធ្វើ​ឡើង​យ៉ាង​មមាញឹក ។ ការ​ពិត​ជាក់​ស្តែង​បាន​បញ្ជាក់​ថា ការ​រៀប​ចំ​ទំនាក់​ទំនង​ផ្លូវ​ទូត​ឡើង​វិញ​រវាង​ចិន​និង​គីរីបាទី​គឺសម​ស្រប​នឹង​ផល​ប្រយោជន៍​រួម​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ការអភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ក៏មាន​អនាគត​យ៉ាង​ទូលំ​ទូលាយផង​ដែរ ។

      នៅ​ថ្ងៃ​ដដែលនោះ លោក​ស៊ីជីនភីង​ក៏​បាន​ជួប​ពិភាក្សា​ជា​មួយ​លោកThongloun​នាយក​រដ្ឋមន្រ្តី​ឡាវ​នៅ​វិមាន​សភា​ប្រជាជនផង​ដែរ ។ លោក​ស៊ីជីនភីង​បាន​គូស​បញ្ជាក់​ថា ឆ្នាំ​២០២១គឺ​ជា​ខួប​គម្រប់​៦០​ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ផ្លូវ​ទូត​រវាង​ចិន​និង​ឡាវ ភាគី​ទាំង​ពីរ​អាច​គ្រោង​ផែន​ការ​ដើម្បី​​ជំរុញ​ថែម​ទៀត​នូវ​កិច្ច​កសាង​សហគមន៍​រួម​វាសនា​ចិន–ឡាវ ដើម្បី​ជំរុញ​ទំនាក់​ទំនង​រវាង​ចិន​និង​ឡាវ​ឱ្យ​ឡើង​ដល់​កម្រិត​ថ្មី​ថែម​ទៀត ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស