魏伟
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ការប្រើប្រាស់កម្លាំងមានតែធ្វើឱ្យតំបន់មជ្ឈិមបូព៌ាស្ថិតក្នុងស្ថានភាពអាក្រក់ជាងមុនប៉ុណ្ណោះ

2020-01-04 15:21:05 cri

    លោក ​Qasem ​Soleimani ​មេបញ្ជាការ​នៃ​កងកម្លាំង ​Quds ​Forces ​នៃ​ប្រទេសអ៊ីរ៉ង់​ត្រូវ​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​មួយ​ដែល​បាន​អនុវត្ត​ដោយ​សហរដ្ឋអាមេរិក​កាលពី​ព្រឹក​ថ្ងៃ​ទី ​៣​ ខែ​មករា។​លោក ​Ayatollah ​Sayyed ​Ali ​Khamenei ​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​បាន​ប្តេជ្ញា​ធ្វើ​ការសងសឹក​វិញ​។​ដូច្នេះ ​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់​កាន់តែ​មានភាព​អាប់អួរ ​ហើយ​ស្ថានការណ៍​នៅមជ្ឈិមបូព៌ា​ដែល​មាន​ភាពស្មុគស្មាញ​នឹង​កាន់តែ​ប្រែ​ប្រួល​ខ្លាំង​ឡើង។​

    ទង្វើ​របស់​អាមេរិក​នេះ ​គឺជា​ការសងសឹក​ចំពោះ​ការវាយប្រហារ​ទៅលើ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​អ៊ីរ៉ាក់​ព្រមទាំង​ជា​ការ​គំរាម​ដល់​អ៊ីរ៉ង់។​ទោះយ៉ាងណា​ក៏ដោយ ​ចរិតជាតិ​និយម​របស់​អ៊ីរ៉ង់​ប្រាកដជា​សងសឹក​វិញ​ជា​មិនខាន។​អ៊ីរ៉ង់​មានលទ្ធភាព​ធ្វើ​ការ​សងសឹក ​ហើយ​ថែម​ទាំង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​ច្រកសមុទ្រ ​Hormuz ​ដែលជា​ផ្លូវ​ថាមពល​លើ​សមុទ្រ​ដ៏​សំខាន់​ផងដែរ។​ព្រមពេល​ជាមួយគ្នា​នេះ ​ការស្លាប់​របស់​លោក ​Qasem ​Soleimani ​នឹង​ធ្វើ​ឱ្យ​ការ​ដោះស្រាយ​លើ​បញ្ហា​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​កាន់តែ​ឃ្លាតឆ្ងាយ។​

    ភាពវឹកវរ​យូរអង្វែង​នៅ​មជ្ឈិមបូព៌ា​បាន​បង្ហាញ​ជាយូរ​មកហើយ​ថា ​ការ​ប្រើប្រាស់​កម្លាំង​អាវុធ​អាច​នាំ​ទៅរក​ការ​ស្អប់​ខ្ពើម​និង​ការសងសឹក​ដែល​មិន​ចេះចប់។​មិនត្រឹមតែ​នឹង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ប៉ុណ្ណោះ​ទេ ​ថែមទាំង​នឹង​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​មាន​ភាព​អាក្រក់​ជាង​មុន​ផងដែរ។​ទង្វើ​របស់​សហរដ្ឋអាមេរិក​នឹង​ធ្វើឱ្យ​មជ្ឈិមបូព៌ា​មាន​ភាពច្របូកច្របល់​ជាង​មុន។​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ជាពិសេស​ គឺ​សហរដ្ឋអាមេរិក​មានតែ​រក្សា​ភាពស្ងប់ស្ងាត់​និង​ការ​អត់ធ្មត់ ​ក៏ដូចជា​គោរពតាម​កម្មវត្ថុ​និង​គោលការណ៍​នៃ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​ព្រមទាំង​បទដ្ឋាន​មូលដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ ​ទើប​អាច​ចៀស​វាង​ស្ថានភាព​តានតឹង​កើនឡើង​និង​អាច​រក្សា​នូវ​សន្តិភាព​និង​ស្ថិរភាព​នៅ​មជ្ឈិម​បូព៌ា៕​

អ្នកបកប្រែ:魏伟

ពិភាក្សា()