李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កាសែត «The New York Times » សរសេររឿងប្រលោកលោកមួយទៀតដើម្បីមូលបង្កាច់ភាពមានការងាធ្វើនៅតំបន់ Xin jiang

2020-01-04 14:59:45 cri

       អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិន​បាន​ចេញ​ផ្សាយ​បទ​អត្ថាធិប្បាយ​មួយ​កាល​ពី​ថ្ងៃទី ៣ ខែ​មករា​ថា​ កាសែត​ «The New ​York Times​​​ »​ បាន​សរសេរ​រឿង​ប្រលមលោក​មួយ​ទៀត​ដើម្បី​មួល​បង្កាច់​ភាព​​មាន​ការងា​ធ្វើ​នៅ​ភូមិភាគ​ស្វយ័ត​ Xin jiang ប្រទេស​ចិន​ ។

​       បទអត្ថាធិប្បាយ​នេះ​​បាន​ថ្លែង​ថា​ កាសែត​ «The New ​York Times​​​ »​ បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​កាលពី​ពេល​ថ្មីៗនេះ​ថា​ រដ្ឋ​បាល​ Xinjiangនៃ​ប្រទេស​ចិន​បាន​បង្ខំ​ឱ្យ​ជន​ជាតិ​ភាគ​តិច​ Uygur ជាដើម​ធ្វើពល​កម្ម​ ។  ការ​ចោទប្រកាន់បែប​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ឡើយ​ ដោយ​បាន​មួល​បង្កាច់​ដោយ​ចេតនា​ចំពោះ​ការ​ងារ​ធម្មតា​របស់​រដ្ឋបាល​តំបន់ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​បង្កើន​ឱកាស​ការងារ ។

       បទអត្ថាធិប្បាយ​នេះ​បាន​ថ្លែង​ថា​ ការ​ពិត​បាន​បញ្ជាក់​ថា​ ការ​ផ្តល់ឱកាស​ការងារ​និង​កាត់​បន្ថយ​ភាពក្រីក្រ​បាន​កែ​លម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​ Xinjiang និងបាន​ទប់​ស្កាត់​ការបញ្ជ្របមនោគមន៍​វិជ្ជា​បែប​គំនិត​ជ្រុល​និយម​ប្រកបដោយ​ប្រសិទ្ធិភាព​ ព្រមទាំង​បាន​គាំពារ​ភាព​រុងរឿង​និង​ស្ថិរភាព​នៃ​តំបន់Xinjiang ផងដែរ​។ ប៉ុន្តែ​ ដោយ​សារ​មាន​គំនិតប្រឆាំង​រដ្ឋាភិបាល​ចិន​យ៉ាង​រឺមុតមាំ​ ដូច្នេះ​ ប្រព័ន្ធផ្សព្វផ្សាយ​នៃ​បស្ចិម​ប្រទេស​ ដូចជា​កាសែត​ «The New ​York Times​​​ »​ ជាដើមតែង​តែ​​ល្មើសនឹង​ក្រម​សិលធម៌វិជ្ជាជីវៈសារពត៌មាន​ស្តីពី​​ការពិត​ ដោយ​បាន​ផ្សាយ​ព័ត៌មាន​តាមរយៈទម្រង់​នៃ​រឿង​ប្រលោម​លោក ដើម្បី​មួល​បង្កាច់​គោល​នយោបាយ​​របស់​ចិនក្នុង​ការ​គ្រប់​គ្រង​​​តំបន់​Xinjiang ក្នុងន័យ​ចង់​ធ្វើឱ្យ​សហគមន៍​អន្តរជាតិមានការ​ភាន់ច្រឡំ​ ។

       បទ​អត្ថាធិប្បាយ​នេះ​បាន​បញ្ជាក់ថា​ ការ​ពិត​គឺ​មិន​អាច​លាក់បាំង​បាន​ឡើយ​ ។ នៅ​ឆ្នាំ​២០២០ តំបន់ ​Xinjiang រួម​ជា​មួយ​នឹង​តំបន់​ផ្សេងទៀត​នៃ​ប្រទេស​ចិន​នឹងដើរទៅ​​មុខ​ទន្ទឹម​គ្នា​ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅនៃការ​លុបបាត់​ភាព​ក្រី​ក្រទាំង​ស្រុង​ ក៏​ដូចជា​ទទួលបាន​ភាព​រុងរឿង​ប្រកបដោយ​ស្ថិរភាព​ ។ នៅ​ចំពោះ​មុខ​ការ​ពិត​ ព័ត៌មាន​ជារឿង​​ប្រលោមលោកដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​បស្ចិម​ប្រទេស​បាន​សរសេរ​នោះ​ជា​រឿងគួរ​ឱ្យ​អស់​សំណើចមួយ​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស