邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ប្រព័ន្ធសារព័ត៌មានអាមេរិកបានផ្សព្វផ្សាយអត្ថបទថា លោកអគ្គនាយក CMG ចិនថ្លែងថា មានប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួន "សរសេរព័ត៌មានពាក់ព័ន្ធនឹងចិនដូចគ្នានឹងការសរសេររឿងប្រលោមលោក"

2020-01-02 15:49:26 cri

      កាលពី​ថ្ងៃទី ១ ខែមករា​ ​គេហទំព័រ​ U.S. Commerce News ​​ដែលជា​គេហទំព័រ​ព័ត៌មាន​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​បង្ហោះ​អត្ថបទ​មួយ​ក្រោម​ចំណងជើងថា ​«អគ្គនាយក​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​(CMG)​ ​៖ ​​ប្រព័ន្ធ​សារព័ត៌មាន​លោក​ខាង​លិច​ខ្លះ​ "សរសេរ​​ព័ត៌មាន​​ដូច​តែង​​និពន្ធ​រឿង​ប្រលោមលោក​"​ ក្នុងពេល​ផ្សព្វផ្សាយ​អំពី​ប្រទេស​ចិន​​»​​។​ ​អត្ថបទ​នេះ​បាន​ឱ្យ​ដឹង​ថា​ ​ពេល​ថ្លែង​សុន្ទរកថា​អបអរ​សាទរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ ២០២០ ​កាលពី​ថ្ងៃទី ១ មករា  ​លោក Shen Haixiong ​អគ្គនាយក​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​​បាន​រិះគន់​​​ប្រព័ន្ធ​សារព័ត៌មាន​លោក​ខាង​លិច​មួយ​ចំនួន​​ថា​ បាន​ប្រកាន់​គំនិត​រើសអើង​ពេល​ផ្សព្វ​ផ្សាយ​អំពី​ប្រទេស​ចិន​ ​​នេះ​បាន​ក្បត់​នឹង​តម្លៃ​​នៃ​​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ពោលគឺ ​សត្យានុម័ត​និង​ប្រកប​ដោយ​ភាពពិតជាក់ស្តែង​។​

      អត្ថបទ​បាន​បញ្ជាក់​​ថា  ​​ទោះជា​មិន​បាន​បញ្ជាក់​ពី​​ឈ្មោះ​​នៃ​ប្រព័ន្ធ​សារព័ត៌មាន​លោក​ខាង​លិច​ក្តី​ ​ក៏​ប្រិយមិត្តអ្នកអាន​អាច​ដឹង​រួច​ទៅហើយ​​។​ ​ប្រព័ន្ធ​សារព័ត៌មាន​ទាំងនេះ​ភាគច្រើន​ត្រូវ​បាន​​ស្ថាប័ន​រដ្ឋាភិបាល​ចិន​រិះគន់​ជា​​ច្រើន​ដង​​ថា​​ បាន​ផ្សព្វផ្សាយ​ដើម្បី​​​បង្កើតហេតុ​បង្កើត​ពាក្យ​ចចាម​អារ៉ាម​​ក្នុង​ចេតនា​អាក្រក់​ ដូចជា​ក្នុង​ព្រឹត្តិការណ៍​ក្តៅៗ​​នា​ពេល​កន្លង​មកនេះ ​ដែល​ពាក់ព័ន្ធ​នឹង​ហុងកុង ​​អ្នក​ស្លាប់​ក្នុង​កុងតឺន័រ​អំឡុងពេល​​លួច​ចូល​ដែន​អង់គ្លេស​​ ​ ការធ្វើ​អភិបាលកិច្ច​សង្គម​​នៅ​ភូមិភាគ​ស្វយ័ត​Xinjiang ​ជាដើម ​។

      អត្ថបទ​នេះ​បាន​គូសបញ្ជាក់ថា ​អ្វី​​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​គឺ ​លោក Shen Haixiong ​​បាន​ដកស្រង់​​ឃ្លា​ប្រយោគ​ “ការរើស​អើង​គឺ​​ជា​កំណើត​នៃ​ភាពល្ងង់​ខ្លៅ” ​​របស់​លោក ​William Hazlitt ​អ្នក​និពន្ធ​ជនជាតិ​អង់គ្លេស​ក្នុង​សតវត្ស​ទី ១៨ ​ ​ដើម្បី​​​បញ្ជាក់​ថា​  ​​ការស្វែងរក​​ការពិត​និង​ការលុបបំបាត់​ភាពរើសអើង​​គឺជាកិច្ចការ​​​ចម្បង​សម្រាប់​ប្រព័ន្ធ​សារព័ត៌មាន។​ ​ក្រុម​អ្នក​វិភាគ​បាន​យល់ឃើញថា  ​នេះ​គឺ​ក្នុង​បំណង​ដាស់តឿន​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​តាមរយៈ​ឃ្លាប្រយោគ​ដ៏​​ល្បី​នៃ​អ្នកល្បី​ល្បាញ​ជនជាតិ​អង់គ្លេស។​ ​អត្ថបទ​បាន​​បន្ថែម​ទៀតថា ​លោក Shen ​បាន​​ប្តេជ្ញា​ចិត្ត​ថា ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​នឹង​បន្ត​ប្រកាន់​នូវ​គោលជំហរ​សត្យានុម័ត​និង​យុត្តិធម៌​ ​ដើម្បី​ផ្សព្វផ្សាយ​នូវ​ការពិត​និង​សំឡេង​យុត្តិធម៌​ទៅកាន់​សហគមន៍​អន្តរជាតិ។

      ក្រៅពីនេះ អត្ថបទ​នេះ​បាន​ធ្វើបទអត្ថាធិប្បាយ​ថា ​ ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​​បាន​បង្កើតឡើង​​មាន​រយៈពេល​ ២ ​ឆ្នាំ​មក​ហើយ​  ​ដោយ​បាន​បំពេញ​សកម្មភាព​បែប​ច្នៃប្រឌិតថ្មី​​ជា​បន្ត​បន្ទាប់​​ ​ដូចជា​ការកសាង​​បន្ទប់​​ពិសោធន៍​ជាតិ​ដំបូង​បង្អស់​សម្រាប់​ផលិត​កម្មវិធី​សោតទស្សន៍​ ​UHD ​និងកម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ថ្មី​​ 5G​ ​​​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ជំនាញការ​​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ ​ប្រព័ន្ធ​សារព័ត៌មាន​ចិន​ដែល​មាន​ទ្រង់ទ្រាយ​ធំ​សម្បើម​​មួយនេះ ​អាច​នឹង​​​នាំ​មក​នូវ​ការផ្លាស់ប្តូរ​ថ្មី​ទៅ​លើ​ផ្នែក​ផ្សព្វផ្សាយ​អន្តរជាតិ៕​

 

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500033%5c1%5c9500033_1_1_dcc9d0eb-3a78-4505-b1b8-07f74af08f4f

 

អ្នកបកប្រែ:邓倩

ពិភាក្សា()