邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ៖ “អច្ឆរិយរបស់ប្រទេសចិន”បានជំរុញយ៉ាងខ្លាំងដល់ការងារកាត់បន្ថយភាពក្រីក្រនៃពិភពលោក

2019-12-30 15:34:01 cri

      ក្នុងឆ្នាំ ២០១៩ នេះ  ​ប្រទេសចិន​បាន​​​សម្រេច​ជា​ម្តង​ទៀត​​នូវ​ភារកិច្ច​ក្នុង​ការ​កាត់បន្ថយ​ភាពក្រីក្រ​​​លើ​មនុស្សចំនួន​ជាង​ ១០ ​លាននាក់​ ​​ដែល​អ្នកក្រីក្រ​​​​​ចំនួន​លើសពី 95% ​នឹង​​​រួច​ផុត​ពី​ភាពក្រីក្រ​។

      សព្វថ្ងៃនេះ ​​​មនុស្ស​ចំនួន​ជាង​ ៧០០ ​លាននាក់​នៅ​​ទូទាំងពិភពលោក​នៅតែ​ស្ថិត​ក្រោម​ខ្សែ​​បន្ទាត់​នៃ​ភាពក្រីក្រ​។ ​បទពិសោធន៍​និង​វិធីសាស្ត្រ​​ដែល​ប្រទេស​ចិន​បាន​ណែនាំ​និង​អនុវត្ត​ដូចជា​ ​ជួយ​អ្នកក្រីក្រ​តាមរយៈ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ ​ជួយអ្នកក្រីក្រ​យ៉ាង​ជាក់លាក់​ជាដើម ​បាន​ផ្តល់​មេរៀន​ដ៏​ល្អមួយ​ដល់​ការងារ​កាត់បន្ថយ​ភាពក្រីក្រ​​សម្រាប់​បណ្តា​ប្រទេស​កំពុង​​អភិវឌ្ឍន៍​ ​ហើយ​ត្រូវបាន​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ​។  ​លើស​ពីនេះទៅទៀត ​ចិន​នៅតែ​ខិតខំ​​​ជួយ​ឧបត្ថម្ភ​គាំទ្រ​​​ប្រទេស​កំពុង​​អភិវឌ្ឍន៍​ដទៃ​ទៀត​​តាម​សមត្ថភាព​របស់​ខ្លួន​ដោយ​មិន​មាន​លក្ខខ័ណ្ឌ​នយោបាយ​ណាមួយឡើយ​​។ ​​នៅក្នុង​​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​បែប​បើកទូលាយ ​ចិន​កាន់តែ​យកចិត្តទុកដាក់​បន្ថែម​ទៀត​​ចំពោះ​​កិច្ចសហប្រតិបត្តិការ​​ដែល​ផ្តល់​ប្រយោជន៍​ដល់​គ្នា​ទៅវិញ​ទៅមក​ និង​​ឈ្នះ-ឈ្នះ ​ដើម្បី​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​​ផ្សេង​ទៀត​  ​អាច​លើកកម្ពស់​សមត្ថភាព​អភិវឌ្ឍន៍​ប្រកប​​ដោយ​និរន្តរភាព​។  ​​​របាយការណ៍​​ស្រាវជ្រាវ​នៃ​ធនាគារ​ពិភពលោក​បាន​បង្ហាញ​ឱ្យ​ដឹងថា  ​គំនិត​ផ្តួចផ្តើម​ "ខ្សែ​ក្រវាត់​និង​ផ្លូវ "​​បាន​ជួយ​មនុស្ស​ចំនួន ៧៦ សែននាក់​នៃ​​ប្រទេស​ពាក់ព័ន្ធ​​ឱ្យ​​ចេញផុតពី​ភាពក្រីក្រ​កម្រិត​ខ្លាំង​ ​និង​បាន​ជួយ​មនុស្ស​ចំនួន ​៣២០ សែន​នាក់​ឱ្យ​ចេញផុតពី​ភាពក្រីក្រ​កម្រិត​មធ្យម​។ ​កិច្ចខិតខំ​​ប្រឹងប្រែង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រទេស​​ចិន​​បាន​​ឆ្លុះ​បញ្ចាំង​​នូវ​​​​ទំនួលខុសត្រូវ​​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​​ដ៏​ធំមួយ​​​ក្នុង​ការជំរុញ​​បុព្វហេតុ​​កាត់បន្ថយ​ភាពក្រីក្រ​​លើ​ពិភពលោក។

      ប្រទេស​ចិន​នឹង​​ឈានចូល​សង្គម​​ដែល​ប្រជាជន​មាន​​ជីវភាព​ធូរធារ​បង្គួរ​​គ្រប់ជ្រុងជ្រោយ​នៅ​ឆ្នាំ ២០២០ ​ ​នេះ​មិន​ត្រឹម​តែ​​នឹង​បង្កើត​​ “​​អច្ឆរិយ​របស់​ប្រទេស​ចិន”​​ ក្នុងប្រវត្តិសាស្ត​កាត់បន្ថយ​ភាពក្រីក្រ​នៃ​មនុស្សជាតិ​​​ប៉ុណ្ណោះទេ  ​ថែម​ទាំង​​នឹង​ជំរុញ​ទំនុក​ចិត្ត​ដល់​សហគមន៍​អន្តរជាតិ​ដើម្បី​ឈ្នះ​លើ​​ភាពក្រីក្រ​​ ​និង​ផ្តល់​ "កូនសោមាស"​​មួយ​ដល់​ការអភិវឌ្ឍ​ជា​និរន្តរភាព​នៃ​​សកល​លោក៕​​​

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស