邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«បទវិភាគអន្តរជាតិ» កំណែសម្រួលអភិបាលកិច្ចពិភពលោក ប្រទេសចិនជា "អ្នកគិត" និងជា "អ្នកធ្វើសកម្មភាពជាក់ស្តែង"

2019-12-30 18:53:16 cri

      ថ្ងៃទី ៣០ ខែធ្នូ ​វិទ្យុ​យើង​បាន​ចេញ​ផ្សាយ​បទវិភាគ​​ក្រោម​ចំណងជើងថា ​ « កំណែ​សម្រួល​អភិបាលកិច្ច​ពិភពលោក ​ប្រទេសចិន​ជា​ "អ្នកគិត" ​​និង​ជា "អ្នក​ធ្វើ​សកម្មភាព​ជាក់​ស្តែង​" ​»​​។

      បទវិភាគ​បាន​សរសេរ​ថា  ​​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ​ ​​ដោយ​រង​នូវ​​ឥទ្ធិពល​ពី​កត្តា​​មួយ​ចំនួន​ដូច​ជា​​ចរន្ត​ផ្ទុយពី​សកលភាវូបនីយកម្ម ​​សេដ្ឋកិច្ច​ពិភពលោក​រង​​សម្ពាធ​ធ្លាក់ចុះ​កាន់តែ​ខ្លាំង  ​​​សហគមន៍​អន្តរជាតិ​កាន់តែ​ពិបាក​ឈាន​ដល់​មតិឯកភាព​​គ្នា។ ​នៅ​​ពេល​ប្រឈម​នឹង​ហានិភ័យ​និង​បញ្ហា​សំខាន់​ៗ​នានា​  ​ប្រទេសចិន​​បាន​​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការធ្វើ​កំណែទម្រង់​​​ប្រព័ន្ធ​អភិបាលកិច្ច​ពិភពលោក​​ ដោយឈរលើ​​មូលដ្ឋាន​គាំពារ​​សិទ្ធិ​និង​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ និង​ផលប្រយោន៍​រួម​នៃ​សហគមន៍អន្តរជាតិ​  ​។ ​ចិន​បាន​លើកឡើង​​នូវ​ទស្សនៈគំនិត ​ផែនការ​សកម្មភាព​​ ក្នុងបំណង​​បង្កើត​ប្រព័ន្ធ​​អភិបាលកិច្ច​ពិភពលោក​​​​បែប​​ពិភាក្សា​រួមគ្នា ​​កសាង​រួមគ្នា ​និង​ចែករំលែក​រួម​គ្នា​  ​ដើម្បី​ជំរុញ​​ដល់​ការកសាង​សមគមន៍​រួម​វាសនា​សម្រាប់​មនុស្សជាតិ។

      បទវិភាគ​បាន​បញ្ជាក់ថា  ​​ប្រទេស​ចិន​ជា​អ្នក​អនុវត្ត​ជាក់ស្តែង​ក្នុង​ការជំរុញ​ការ​ធ្វើ​​កំណែទម្រង់​​​អភិបាលកិច្ច​ពិភពលោក​  ​។ ​ចិន​​បាន​លើកឡើង​នូវ​គំនិត​​​ផ្តួចផ្តើម​ស្តីពី​​ ”ខ្សែ​ក្រវាត់​និង​ផ្លូវ” ​កាលពី​ ៦ ឆ្នាំមុន  ​,  ​បាន​លើកឡើង​នូវការ​​បង្កើត​ស្ថាប័ន​ហិរញ្ញវត្ថុ​ពហុភាគី​ធុន​ថ្មី​ដូចជា​ធនាគារ​​​វិនិយោគ​​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី ​AIIB  ​​   ,  ​បាន​បំពេញ​ពាក្យ​សន្យា​​ក្នុង​​ការកាត់បន្ថយ​បរិមាណ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​និង​សន្សំ​សំចៃ​​ថាមពល​បាន​​​លឿន​ជាង​ពេលកំណត់ ៣ ឆ្នាំ​ ​និងការ​​ជំរុញ​​ឱ្យ​ស្ថាប័ន្ធ​ពហុភាគី​សំខាន់ៗ​ធ្វើ​កំណែទម្រង់​ជាដើម។  ប្រទេសចិន​បាន​​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាង​ពិត​ប្រាកដ​ក្នុង​ការ​បញ្ចូល​​ថាមពល​វិជ្ជមាន​ដល់​ការអភិវឌ្ឍ​​សកលលោក​​ប្រកប​ដោយ​ស្ថិរភាព​​ដោយ​ឥត​ឈប់​ឈរ​​​។ ​សូម​បញ្ជាក់​ថា​  ​ការ​ចូលរួម​របស់​​ប្រទេស​ចិន​​ក្នុង​ការជំរុញ​កំណែ​ទម្រង់​ប្រព័ន្ធ​​អភិបាលកិច្ច​ពិភពលោក​​  ​មិនមែន​ប្រឆាំង​ប្រព័ន្ធ​ចាស់​ដើម្បី​​​កសាង​ជា​ប្រព័ន្ធ​ថ្មី​នោះ​ទេ ​ប៉ុន្តែ​​ជា​​ការ​ឈាន​ទៅមុខ​តាម​តម្រូវការ​នៃ​យុគសម័យ ​ ដើម្បី​​​​ធ្វើ​ការច្នៃប្រឌិត​ថ្មី​ឱ្យ​វា​មាន​ភាព​កាន់តែ​ល្អប្រសើរ។

      បទវិភាគ​បាន​សង្កត់​ធ្ងន់​ថា   ​​បច្ចុប្បន្ននេះ  ​បញ្ហា​​ប្រឈម​​ដែល​សហគមន៍​អន្តរជាតិ​កំពុង​​ជួបប្រទះ​​កាន់តែ​ច្បាស់​និង​ធ្ងន់ធ្ងរ  ​​ដូច្នេះ ​ការដោះស្រាយ​ភាពលំបាក​នៃ​អភិបាលកិច្ច​ពិភពលោក​ជាកិច្ចការបន្ទាន់​​មិនអាន​ពន្យារ​​តទៅទៀតបាន​​​។ ​​ ​ចិន​មាន​ឆន្ទៈ​​រួមសហការ​ជា​មួយ​បណ្តាភាគី​នានា​  ​​ប្រកាន់​ខ្ជាប់​ស្មារតី​​ពិភាក្សា​រួម​គ្នា ​​កសាង​រួមគ្នា និង​ចែករំលែក​រួម​គ្នា ​ធ្វើជាអ្នកគិតផង ​​និង​ជា​អ្នក​ធ្វើ​សកម្មភាព​​​​ជាក់ស្តែង​  ​ហើយ​បន្ត​​ជំរុញ​ឱ្យ​​សណ្តាប់​ធ្នាប់​អន្តរជាតិ​វិវឌ្ឍ​ទៅកាន់​ទិសដៅ​​ត្រឹមត្រូវ​និង​​យុត្តិធម៌ ​​ដើម្បី​​ផ្តល់​ការធានា​ជា​ប្រព័ន្ធ​សម្រាប់​​​សន្តិភាព​និង​ស្ថិរភាព​នៃ​សកលលោក  ​​ព្រមទាំង​​បង្កើត​អត្ថប្រយោជន៍​​​កាន់តែ​ច្រើន​ដល់​សហគមន៍​អន្តរជាតិ៕​​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស