邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ការបាញ់បង្ហោះសាកល្បងរ៉ុក្កែតដឹកជញ្ជូន Long March-5 Y3 បានបញ្ចប់ដោយជោគជ័យ ប្រទេសចិនមានសមត្ថភាពបាញ់បង្ហោះយានអវកាសទៅកាន់លំហអវកាសដែលមានចម្ងាយកាន់តែឆ្ងាយ

2019-12-28 14:44:45 cri

      តាម​ដំណឹង​ពី​រដ្ឋបាល​ជាតិ​អវកាស​ចិន​​បាន​ឱ្យ​ដឹងថា  ​នៅ​វេលាម៉ោង​  ​20 ​និង​ 45 ​នាទី​ ថ្ងៃទី ​27 ​ខែធ្នូ ​ ​រ៉ុក្កែត​​ដឹកជញ្ជូន​ ​Long March-5 Y3 ​​ត្រូវ​​បាន​បាញ់បង្ហោះ​នៅ​មជ្ឈ​មណ្ឌល​អវកាស​ Wenchang ​ប្រទេសចិន ​បន្ទាប់ពី​បាញ់​បង្ហោះ​បាន​​ប្រហែល ​2200 ​វិនាទី  ​​រ៉ុក្កែត​ដឹក​ជញ្ជូន​​​បាន​បញ្ជូន​ផ្កាយរណប​​​ ​​Shijian-20 ​​​ចូល​ទៅ​គន្លង​តារា​វិថី​ដូច​ការគ្រោង​​ទុក​។​ ​ការ​​បាញ់​បង្ហោះ​សាកល្បង​​បាន​បញ្ចប់​ដោយ​​​ជោគជ័យ​។

      ភាពជោគជ័យ​លើក​នេះ​មាន​ន័យ​ថា  ​​ប្រទេស​ចិន​មាន​សមត្ថភាព​អាច​បាញ់​បង្ហោះ​យាន​អវកាស​ទម្ងន់​កាន់តែ​ធ្ងន់​ ​ពោល​គឺ​មាន​សមត្ថភាព​អាច​​បញ្ជូន​​យានអវកាស​​ទៅ​​ដល់​​លំហ​អវកាស​​​កាន់តែ​ឆ្ងាយ​  ​គឺជា​មូលដ្ឋាន​​គ្រឹះ​​ដ៏​សំខាន់​និង​ជា​ការធានា​យ៉ាង​​សំខាន់​សម្រាប់​​ការសិក្សា​ស្រាវជ្រាវ​អំពី​វិស្វកម្ម​​និង​​បច្ចេកវិទ្យា​​​​ថ្នាក់ជាតិ​​មួយចំនួន​ ដូចជា​វិស្វកម្ម​​​ស្ទង់​ពិនិត្យ​​​ភព​ព្រះចន្ទ​ដំណាក់កាលទី ៣   ​,  ​ការ​ស្ទង់​ពិនិត្យ​​លើ​​ភពព្រះអង្គារ​ជា​លើកដំបូង  ​និង​ការបញ្ជូន​អវកាសយានិក​​ទៅ​ស្ថានីយ​អវកាស​​ជាដើម​។

      សូមបញ្ជាក់ថា ​នេះជា​ការបាញ់​បង្ហោះ​លើក​ទី 323 ​នៃ​រ៉ុក្កែត​​ដឹកជញ្ជូន​  Long March៕​

图片默认标题_fororder_1125397145_15774558403571n

图片默认标题_fororder_1125397209_15774614073611n

图片默认标题_fororder_1125397209_15774614509071n

图片默认标题_fororder_1125397209_15774615308171n

 

អ្នកបកប្រែ:邓倩

ពិភាក្សា()