郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ៖ការបើកទូលាយក្នុងកម្រិតកាន់តែខ្ពស់នឹងនាំមុនូវ “ផលប្រយោជន៍ចិន”កាន់តែច្រើនសម្រាប់ចែករំលែកជាមួយពិភពលោក

2019-12-27 11:06:57 cri

      នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ គណៈកម្មាធិការ​ច្បាប់​ពន្ធគយ​នៃ​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​បាន​បោះពុម្ព​ផ្សាយ​សេចកី្តជូន​ដំណឹង​ថា ចាប់​ពី​ថ្ងៃទី ១ ខែ​មករា​ឆ្នាំ​២០២០តទៅ​ នឹង​កែ​សម្រួល​ពន្ធនាំ​ចូលលើ​ទំនិញ​មួយ​ចំនួន ។ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​ក្នុង​សនិ្នសីទ​សារព័ត៌មាន​នា​ថ្ងៃទី​២៦ ខែ​ធ្នូ​​ថា ការ​បញ្ចុះ​ពន្ធនាំ​ចូល ជា​វិធានការ​ជាក់​ស្តែង​របស់​ប្រទេស​ចិន​សម្រាប់​បើក​ទូលាយ​ទីផ្សារ​ថែម​ទៀត ដែល​នឹង​មាន​អំណោយ​ផល​ដល់​ការ​បង្កើន​ការ​នាំ​ចូល​ផលិតផល​គុណភាព​ខ្ពស់កាន់​តែ​ច្រើន​ ។ ​ដោយ​ឡែក ប្រទេស​ចិន​បាន​បន្ត​ជំរុញ​វិធានការពាក់​ព័ន្ធ​​មួយ​ចំនួន​ដើម្បីជំរុញ​​កិច្ច​សម្រួល​​ពាណិជ្ជកម្ម​ ដូច​ជា​ធ្វើ​កំណែ​ទម្រង់​ឆ្លង​ផ្នែក​សមាហរណកម្ម​​ច្រ​ចេញ​ចូល​ដែន​​នៅ​ទូទាំង​ប្រទេ​សចិន​ និង​អនុវត្ត​ច្រក​ចេញ​ចូល​តែ​មួយ​លើ​វិស័យ​​ពាណិជ្ជកម្ម​អន្តរជាតិ​ជា​ដើម ក្នុង​ន័យ​ជំរុញ​កំណើន​ខាង​ពាណិជ្ជកម្ម​ជា​មួយ​ក្រៅ​ប្រទេស ព្រម​និង​កៀរគរ​ទុន​បរទេសឱ្យ​មក​​បណ្តាក់​ទុន​នៅ​ប្រទេស​ចិន​កាន់​តែ​ច្រើន​​ តាម​រយៈការ​​ចាត់​វិធានការ​កាត់​បន្ថយ​ថែម​ទៀត​នូវ​បញ្ជី​អវិជ្ជមាន​នៃ​ការ​អនុញ្ញត​ឱ្យ​ពាណិជ្ជករ​បរទេសចូល​​បណ្តាក់​ទុន​នៅ​ទីផ្សារ​ចិន​ជាដើម ក្នុង​ន័យ​លើក​កម្ពស់​ឥត​ឈប់ឈរ​នូវ​កម្រិតធ្វើ​​សេរីភាវូបនីយកម្ម​​​ពាណិជ្ជកម្ម​និងការ​​បណ្តាក់​ទុន ។ ម្យ៉ាង​វិញ​ទៀត ប្រទេស​ចិន​បាន​បើក​ទូលាយ​កាន់​តែច្រើន​​ក្នុ​ងវិស័យ​របបគ្រប់​គ្រង​ ដើម្បី​ពន្លឿនការ​​បង្កើត​ជា​ប្រព័ន្ធ​របប​និង​រូបមន្ត​ត្រួត​ពិនិត្យ​ជា​មូលដ្ឋាន​សម្រាប់​តភ្ជាប់​ជា​មួយ​ច្បាប់​កំណត់​ស្តី​ពី​ការ​បណ្តាក់​ទុន​និង​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​បានអនុវត្ត​ជា​ទូទៅ​លើផ្ទៃ​​អន្តរជាតិ ។ ប្រទេ​សចិន​ដែល​បាននិង​កំពុង​​ពង្រីក​ការ​បើក​ទូលាយ​ឥត​ឈប់ឈរ ពិត​ជា​នឹងនាំ​មក​នូវ​ "ផល​ប្រយោជន៍​​ចិន​"​​កាន់​តែ​ច្រើនសម្រាប់​ចែក​រំលែក​ជា​មួយ​​ពិភពលោក​ជា​មិន​ខាន​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស