郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឆ្នាំ ២០១៩នេះ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” បានផ្តើមចេញពីគ្រោងផែនការសំខាន់ៗឈានដល់ការអនុវត្តជាក់ស្តែងក្រោមការណែនាំរបស់លោក ស៊ី ជីនភីងប្រធានរដ្ឋចិន

2019-12-27 11:23:31 cri

      ឆ្នាំ ២០១៩ ជា​ឆ្នាំ ទី​៦ ដែល​ប្រទេស​ចិន​លើក​ឡើង​គំនិត​ផ្តួច​ផ្តើម​ “​ខ្សែ​ក្រវាត់​និង​ផ្លូវ” ។ ក្នុង​ឆ្នាំ​២០១៩​នេះ ក្នុងសកម្មភាព​​ទស្សនកិច្ចដ៏​មមាញឹក​​នៅ​បរទេស លោក ស៊ី ជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ឆ្លៀត​ពេលចុះ​​ទៅត្រួត​ពិនិត្យ​ការារ​នៅ​តាម​គម្រោង​ជា​ច្រើន​ ​ ក្នុ​ងន័យស្វែង​យល់​​ដោយ​ផ្ទាល់​នូវ​ការ​វិវឌ្ឍ​រីក​ចម្រើន​នៃ​គម្រោងសំខាន់ៗ​នៃ​ការ​រួម​គ្នា​​កសាង “​ខ្សែ​ក្រវាត់​និង​ផ្លូវ ” ។ ផ្តើម​ពី​ការ​គ្រោង​ផែនការសំខាន់​ៗ​​ដល់​ការ​អនុវត្ត​ជាក់​ស្តែង ក្នុង​ឆ្នាំនេះ ប្រទេស​ចិន​បាន​បង្ហាញ​ទៅ​កាន់​ពិភពលោក​​ម្តង​ទៀត​នូវ​ការ​​បេ្តជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​និង​រួម​គ្នា​ចែក​រំលែក​កាលានុវត្ត​ភាព​អភិវឌ្ឍន៍ ។ នៅ​ក្រុង​ប៉េកាំង លោក ស៊ី​ជីនភីង បាន​ប្រកាសពី ​វិធានការ​៥​ធំៗ​​របស់​ប្រទេស​ចិន​សម្រាប់ជំរុញ​កំណែ​ទម្រង់​និង​បើក​ទូលាយ​ ក្នុង​ន័យ​បំពេញ​បន្ថែម​នូវ​កម្លាំង​ចលករ​ថ្មីសម្រាប់​កិច្ច​សហប្រតិបតិ្តការ​អន្តរជាតិ​នៅ​ដំណាក់កាល​ក្រោយ​នៃ​កិច្ច​កសាង “​ខ្សែ​ក្រវាត់​និង​ផ្លូវ ” ។

      ដូច​ប្រសាសន៍​របស់​លោក ស៊ី ជីនភីងដែល​បាន​លើក​ឡើង​​ថា រង្វង់​​មិត្តភកិ្ត​រួម​គ្នា​កសាង “​ខ្សែ​ក្រវាត់​និង​ផ្លូវ​”​កាន់​តែ​ធំ​កាន់​តែ​​ប្រសើរ ដៃគូ​កាន់​តែ​ច្រើន គុណភាពនៃ​​កិច្ច​សហប្រតិបតិ្តការ​នឹង​កាន់​តែ​ខ្ពស់ អនាគត​អភិវឌ្ឍ​ន៍​ក៏​កាន់​តែ​ល្អ ៕

图片默认标题_fororder_1

图片默认标题_fororder_2

图片默认标题_fororder_3

图片默认标题_fororder_4

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស