郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកអាបេ ស៊ីនហ្សូនាយករដ្ឋមន្រ្តីជប៉ុន

2019-12-24 10:43:31 cri

    ពេល​ជួប​ពិភាក្សា​ជា​មួយ​លោកអាបេ​ស៊ីនហ្សូនាយករដ្ឋមន្រ្តី​ជប៉ុន​នៅ​វិមាន​សភា​ប្រជាជន​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ទី​២៣​ខែ​មករា លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​លើក​ឡើង​ថា ទំនាក់​ទំនង​រវាង​ចិន​និង​ជប៉ុន​កំពុង​ប្រឈម​នឹង​កាលានុវត្តភាព​អភិវឌ្ឍន៍​ដ៏​សំខាន់ ដើម្បី​អភិវឌ្ឍ​ឱ្យ​បាន​ល្អ​នូវ​ទំនាក់​ទំនង​រវាង​ចិន​និង​ជប៉ុន​ក្នុង​យុគសម័យ​ថ្មី ភាគី​ទាំង​ពីរ​គួរ​តែ​កំណត់​ឱ្យ​បាន​ច្បាស់​លាស់​នូវ​គំនិត​ឯកភាព​រួម​ខាង​យុទ្ធសាស្រ្ត ក្តាប់​ជាប់​ទិស​ដៅ​ត្រឹម​ត្រូវ ត្រួស​ត្រាយ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង និង​បង្កើន​ការ​ផ្លាស់​ប្តូរ​ខាង​វិស័យ​វប្បធម៌​ជា​ដើម ម្យ៉ាង​វិញ​ទៀត ក៏​គួរ​បង្កើន​ការ​កសាង​ទំនុក​ចិត្ត​ខាង​សន្តិសុខទៅ​វិញ​ទៅ​មក ក៏​ដូច​ជា​បង្ហាញ​ពី​ទំនួល​ខុស​ត្រូវ​អន្តរជាតិ​ផង​ដែរ ។

      ក្នុង​កិច្ច​ជំនួប​នេះ​ដែរ លោក​ស៊ីជីនភីង​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​លោក​អាបេ ស៊ីន​ហ្សូ​ដែល​អញ្ជើញ​មក​ប្រទេស​ចិន​ដើម្បី​ចូល​រួម​សន្និសីទ​ថ្នាក់​ដឹក​នាំ​ចិន ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​លើក​ទី​៨ ។ លោក​បាន​ថ្លែង​ថា នៅ​ក្រោម​ការ​ខិត​ខំ​ប្រឹង​ប្រែង​រួម​របស់​ភាគី​ទាំង​ពីរ ទំនាក់​ទំនង​រវាង​ចិន​និង​ជប៉ុន​ត្រូវ​បាន​កែ​លម្អ​ជា​បន្ត​បន្ទាប់ ។​ភាគី​ចិន​រីក​រាយរក្សា​ការ​ប្រា​ស្រ័យ​ទាក់​ទង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ភាគី​ជប៉ុន បង្កើន​ការ​ណែនាំ​ខាង​នយោបាយ ជំរុញ​ទំនាក់​ទំនង​រវាង​ចិន​និង​ជប៉ុន​ឱ្យ​ឡើង​ដល់​កម្រិត​ថ្មី​ទៀត ដើម្បី​ផ្តល់​សុខ​សុភមង្គល​និង​ផល​ប្រយោជន៍​កាន់​តែ​ច្រើន​ជូន​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស