郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបញ្ចុះពន្ធនាំចូលដោយម្ចាស់ការ ជាការបង្ហាញពីការខិតខំជំរុញកិច្ចកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ

2019-12-24 10:44:38 cri

   ពេល​កន្លង​ទៅ​ថ្មីៗ​នេះ គណៈកម្មាធិការ​ច្បាប់​ពន្ធ​គយ​នៃ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ថា នឹង​បញ្ចុះពន្ធ​នាំ​ចូល​លើ​ផលិតផល​មួយ​ចំនួន ដូច​ជា​សាច់​ជ្រូក ផ្លែ​បឺរនិង​គ្រឿង​បង្គុំនិង​បន្លាស់​រថ​យន្ត​ជា​ដើម ។ ការ​បញ្ចុះ​ពន្ធ​គយ​ដោយ​ម្ចាស់​ការ​របស់​ប្រទេស​ចិន​លើក​នេះអាច​បំពេញ​តម្រូវ​ការ​លើ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​និង​តម្រូវ​ការ​ទី​ផ្សារឱ្យ​កាន់​តែ​ល្អ​ប្រសើរ ជំរុញ​ការ​អភិវឌ្ឍ​នៃ​ឧស្សហកម្ម​បច្ចេកទេស​ខ្ពស់​និង​ថ្មី គឺ​ជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​ម្តង​ទៀត​របស់​ប្រទេស​ចិន​ដើម្បី​ពង្រីក​ការ​នាំ​ចូល បង្កើន​សក្តានុពល​នាំ​ចូល​និង​ធ្វើ​ឲ្យ​រចនា​សម័្ពន្ធ​នាំ​ចូល​កាន់​តែ​ប្រសើរ​ឡើង​ដែល​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រទេស​ចិន​កំពុង​អនុ​វត្ត​នូវ​អ្វី​ដែល​បាន​កំណត់​ជា​ស្រេច សំដៅ​ជំរុញ​យ៉ាង​មុតមាំ​នូវ​កំណែ​ទម្រង់​ ការ​បើក​ទូលាយនិង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​គុណភាព​ខ្ពស់ ដើម្បី​ជំរុញ​ការ​កសាង​សេដ្ឋកិច្ច​ពិភពលោក​បែប​បើក​ទូលាយ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស