孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថានទូតចិនប្រចាំនៅអាស៊ានរៀបចំពិធីបដិសណ្ឋារកិច្ចអបអរសាទរសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងចិន-អាស៊ានប្រចាំឆ្នាំ២០១៩

2019-12-17 15:07:16 cri

    យប់​ថ្ងៃទី១៦​ខែធ្នូ ​ពិធីបដិសណ្ឋារកិច្ច​អបអរសាទរ​ឆ្នាំថ្មី​ឆ្នាំសកល​និង​សមិទ្ធផលនៃ​កិច្ចសហប្រតិបត្តិការ​រវាង​ចិន-អាស៊ាន​ប្រឆាំឆ្នាំ​២០១៩​ដែល​រៀបចំឡើង​ដោយ​អង្គទូតចិន​ប្រចាំនៅ​អាស៊ាន​បានធ្វើឡើង​នៅក្រុង​ហ្សាការតា ​រដ្ឋធានី​ប្រទេស​ឥណ្ឌូណេស៊ី ។

    លោក​ Jiang​ qin ​ភារធារីស្តីទី​នៃ​អង្គទូត​ចិន​ប្រចាំនៅ​អាស៊ាន​បានថ្លែង​ថា ​កិច្ចប្រជុំ​កំពូល​ចិន-អាស៊ាន​ដែល​ត្រូវធ្វើ​ឡើង​នៅពេល​ថ្មីៗកន្លង​ទៅនេះ​បាន​ប្រកាស​សេចក្តី​ថ្លែងការណ៍​រួមចំនួន​បីគឺ​ ការតភ្ជាប់​“ខ្សែក្រវាត់​និងផ្លូវ”និង​《​ផែនការមេ​នៃ​ការតភ្ជាប់​អាស៊ាន​ឆ្នាំ២០២៥​》កិច្ចសហប្រតិបត្តិការ​ទីក្រុង​ឆ្លាតវៃ​និង​កិច្ចសហប្រតិបត្តិការ​ស្តីពី​ការផ្លាស់ប្តូរនៃ​ប្រព័ន្ធ​សារព័ត៌មាន ​ដែលបាន​លើកឡើងនូវ​គំនិត​ផ្តួចផ្តើមថ្មី​ស្តីពី​កិច្ចសហប្រតិបត្តិការ​មួយចំនួន​ ។ ភាគីចិន​​​គាំទ្រ​យ៉ាងមុតមាំ​ចំពោះ​អាស៊ាន​ក្នុង​ការជំរុញ​ការបញ្ចប់​កិច្ចចរចា​លើ​ឯកសារ​ស្តីពី​កិច្ចព្រមព្រៀង​ RCEP ​ដោយ​ពង្រឹង​នូវ​និន្នាការ​ល្អប្រសើរនៃ​កិច្ចសហប្រតិបត្តិការ​នៃអាស៊ីបូព៌ា​ ។ អាស៊ាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំទីពីរ​របស់ចិន ​ហើយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ត្រូវបាន​គេរំពឹងថា ​នឹង​កើនលើស​៦សែន​លាន​ដុល្លារអាមេរិក​ក្នុង​មួយឆ្នាំ ។

    លោក ​Jiang ​qin ​បានថ្លែងថា​ ឆ្នាំ២០២១​ជាខួបគម្រប់​​៣០ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ភាពជាដៃគូ​សន្ទនា​គ្នា​រវាង​ចិន-អាស៊ាន​ ។​ នៅ​ពេលអនាគត ​ភាគីចិន​នឹងបន្ត​លើកកម្ពស់​ស្មារតី​កិច្ចសហប្រតិបត្តិការ​នៃអាស៊ីបូព៌ា​ដែល​គោរពគ្នា​ទៅវិញ​ទៅមក ​ពិគ្រោះ​ពិភាក្សា​គ្នា បើក​ទូលាយនិង​បរិយាប័ន្ន​ ផ្តល់​ផលប្រយោជន៍​គ្នាទៅវិញ​ទៅមក​និងឈ្នះ-ឈ្នះ​ ដើម្បី​ជំរុញ​ទំនាក់ទំនង​ចិន-អាស៊ាន​បោះជំហាន​ទៅកាន់​ដំណាក់កាល​​ថ្មី​កាន់តែ​ប្រសើរឡើង ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស