邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិនបង្ហោះផ្កាយរណបBeidou-3ចំនួន2គ្រាប់ដោយជោគជ័យ ប្រព័ន្ធណែនាំផ្លូវBeidou-3ជាសកលបានបញ្ចប់ការងារដាក់ពង្រាយក្រុមផ្កាយនៅចំណុចស្នូល

2019-12-17 15:49:44 cri

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500033%5c1%5c9500033_1_1_e9d828c4-0997-4084-ab78-5069a75aa648

      កាលពី​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៩ ​​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប ​Xichang ​ប្រទេសចិន​​បាន​បង្ហោះ​ដោយ​ជោគជ័យ​នូវ​ផ្កាយរណប​ Beidou​ ចំនួន​ពីរ​គ្រាប់​ទៀត​តាម​របៀប ​​“រ៉ុកកែត​មួយ​ផ្ទុក​ផ្កាយរណប ២​” ​នេះ​មាន​ន័យ​ថា​ ​ការងារ​​ដាក់​ពង្រាយ​ក្រុម​ផ្កាយ​​នៅ​ចំណុច​​ស្នូល​នៃ​ប្រព័ន្ធ​ណែនាំ​​ផ្លូវ​ Beidou -3 ​ជា​សកល​បាន​បញ្ចប់​រួច​រាល់ហើយ។

      លោក Yang Changfeng ​​​ប្រធាន​អ្នក​រចនា​ប្រព័ន្ធ​​​ផ្កាយរណប​ណែនាំផ្លូវ​ Beidou ​ជា​សកល​​ប្រទេស​ចិន​បាន​ថ្លែង​ថា​៖ “ ការ​នេះ​បាន​បង្ហាញ​ថា  ​​​ការងារ​​ដាក់​ពង្រាយ​ក្រុម​ផ្កាយ​នៅ​ចំណុច​ស្នូល​នៃ​ប្រព័ន្ធ​ណែនាំ​ផ្លូវ​ Beidou -3  ​ជា​សកល​បាន​សម្រេច​ហើយ​។ ​​ប្រព័ន្ធ​​​​ Beidou ​មាន​​សមត្ថភាព​គ្រប់ជ្រុងជ្រោយ​​ក្នុង​ការ​បម្រើ​​​សេវាកម្ម​ប្រកប​ដោយ​​គុណភាពខ្ពស់​ដល់​អតិថជន​ទូទាំង​សកលលោក។

       ផ្កាយរណប​នេះ​​បាន​ទៅកាន់​គន្លងវិថី​​តាម​ការ​​គ្រោង​ទុក​បន្ទាប់ពី​បាន​ហោះហើរ​រយៈពេល​ជាង​៣ ម៉ោង ​៕​​

图片默认标题_fororder_北斗002

图片默认标题_fororder_北斗003

图片默认标题_fororder_北斗三号发射场001

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស