魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយមេដឹកនាំនៃបណ្តាប្រទេសនានាដែលអញ្ជើញចូលរួម"វេទិកាអន្តរជាតិឈុងឌូ ២០១៩ "

2019-12-04 14:26:17 cri

图片默认标题_fororder_1

    លោក ​ស៊ីជីនភីង ​ប្រធានរដ្ឋ​ចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​មេដឹកនាំ​នៃ​បណ្តាប្រទេស​នានា​ដែល​អញ្ជើញ​ចូលរួម​"វេទិកា​អន្តរជាតិ​ឈុងឌូ​២០១៩ ​"នៅ​វិមាន​សភា​ប្រជាជន​ចិន​កាលពី​ថ្ងៃទី ​៣ ​ខែធ្នូ។​

    លោក ​ស៊ីជីនភីង ​បាន​ថែ្លងថា ​ចាប់តាំងពី​បង្កើត​សាធារណរដ្ឋ​ប្រជាមានិតចិន ​ក្នុង​រយៈពេល ​៧០ ​ឆ្នាំ ​កន្លងមក ​ប្រទេសចិន​ទទួលបាន​នូវ​សមិទ្ធផល​នៃ​ការអភិវឌ្ឍ​ដ៏​អស្ចារ្យ​។​ផ្លូវ​នៃ​សង្គមនិយម​ដែល​មាន​លក្ខណៈ​ពិសេស​ចិន ​គឺជា​ហេតុផល​ចម្បងបំផុត​សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ស្ថិរភាព​ឥតឈប់ឈរ​របស់​ប្រទេសចិន ​ហើយ​ទទួល​ការគាំទ្រ​អស់ពី​ដួងចិត្ត​ពី​ប្រជាជន​ចិន​ទាំងមូល។​ប្រទេសចិន​នឹង​បន្ត​ដើរ​តាម​ផ្លូវ​ដែល​ប្រជាជន​បានជ្រើស​រើស​ដោយ​មិន​ងាករេ។​

    លោក ​ស៊ីជីនភីង ​បាន​ចង្អុលបង្ហាញ​ថា ​ប្រទេសចិន​ប្រកាន់ខ្ជាប់​នូវ​សមភាព​និង​ការផ្តល់ផលប្រយោជន៍​ដល់គ្នា​ទៅវិញ​ទៅមក​ក្នុង​ទំនាក់ទំនង​អន្តរជាតិ ​ហើយ​រីករាយ​រួម​សហការ​ជាមួយ​បណ្តាប្រទេស​ដទៃទៀត​ដើម្បី​រួមគ្នា​កសាង​សហគមន៍រួម​វាសនា​នៃ​មនុស្សជាតិ។​ប្រទេស​ចិន​មានឆន្ទៈ​ក្នុងការ​ពង្រឹង​ការយោគយល់​គ្នា​ទៅវិញ​ទៅមក​ឱ្យ​កាន់តែ​ស៊ីជម្រៅ​និង​យ៉ាង​ពេញលេញ​ជាមួយ​បណ្តាប្រទេស​នានា ​ក៏ដូចជា​អនុវត្ត​នូវ​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញ​ទៅមក​ដើម្បី​សម្រេចបាន​នូវ​វិបុលភាពរួម។​

图片默认标题_fororder_1125304297_15753820854341n

    លោក ​ស៊ីជីនភីង ​បាន​សង្កត់ធ្ងន់ថា ​ក្នុងនាមជា​មហាប្រទេស​មួយ​ដែល​មាន​ប្រជាជន ​ជិត ​១,៤ ​ពាន់លាននាក់ ​ការ​ធ្វើឱ្យ​បានល្អ​នូវ​ការងារ​របស់​ខ្លួន ​គឺជា​ការ​ចូល​រួមចំណែក​ដ៏​ធំធេង​បំផុត​ដល់​សង្គមមនុស្សជាតិ។​ជាមួយគ្នានេះ ​យើង​ក៏​រីករាយ​ទទួល​យក​នូវ​កាតព្វកិច្ច​និង​ទំនួល​ខុសត្រូវ​អន្តរជាតិ​ផងដែរ។​នាពេល​បច្ចុប្បន្ននេះ ​អភិបាលកិច្ច​សកល​កំពុង​ប្រឈម​មុខ​នឹង​ស្ថានភាព​ស្មុគស្មាញ ​បណ្តាប្រទេស​នានា​គួរតែ​ទទួលខុសត្រូវ​នូវបេសកកម្ម​រៀងៗខ្លួន​និង​ប្រកាន់ខ្ជាប់​នូវ​ពហុភាគីនិយម​ដើម្បី​ផ្តល់​ថាមពល​វិជ្ជមាន​ក្នុងន័យសម្រេច​ឱ្យ​បាន​នូវ​គោលដៅ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​កសាង​សហគមន៍រួម​វាសនា​នៃ​មនុស្សជាតិ​៕​

图片默认标题_fororder_3

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស