邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតស្តីពីបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិឆ្នាំ២០១៩បានសម្ពោធបើកនៅទីក្រុងម៉ាឌ្រីដ

2019-12-03 15:04:26 cri

      កិច្ចប្រជុំ​​ភាគី​ចុះ​ហត្ថលេខា​លើ​​«អនុសញ្ញា​ក្របខ័ណ្ឌ​ស្តីពី​​បម្រែ​បម្រួល​អាកាសធាតុ​អង្គការ​សហប្រជាជាតិ»​​​ លើក​ទី ២៥ ​បាន​បើកធ្វើ​ឡើង​នៅ​ទីក្រុង​ម៉ាឌ្រីដ ​រដ្ឋធានី​អេស្ប៉ាញ​កាលពីថ្ងៃទី ២ ​ខែធ្នូ​។ ​តំណាង​​នៃ​បណ្តា​ប្រទេស​នានា​​​នឹង​​ធ្វើ​ការពិភាក្សា​​ស្តីពី​​ការងារ​​លម្អិត​នៃ​ការអនុវត្ត​​«សន្ធិសញ្ញា​ក្រុងប៉ារីស»​​។

      គណៈប្រតិភូ​ចិន​បាន​ថ្លែងថា ​ឥឡូវនេះ​​គ្រប់ភាគី​ទាំងអស់​គួរតែ​​ទប់​ទល់​នឹង​​​បញ្ហា​បម្រែ​បម្រួល​​អាកាសធាតុ​​​ជា​បន្ទាន់​ តាមរយៈ​​ការអនុវត្ត​សកម្មភាព​ជាក់ស្តែង​។ ​ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​​ដ៏​ធំបំផុត ​និង​ជាប្រទេស​ធំ​ដែល​​មាន​ទំនួល​ខុសត្រូវ  ​​ចិន​​នឹង​គាំទ្រ​​យ៉ាង​​ពេញទំហឹង​ចំពោះ​ពហុភាគីនិយម។

      លោក Antonio Guterres ​​អគ្គលេខាធិការ​អង្គការ​អ.ស.ប.​​បាន​​បញ្ជាក់ថា  ​ចាំបាច់​ត្រូវ​សម្រេច​ឱ្យ​បាន​​នូវ​ការដំណើរការ​ដោយ​គ្រប់ជ្រុងជ្រោយ​ក្រោម​ក្របខ័ណ្ឌ​«សន្ធិសញ្ញា​ក្រុង​ប៉ារីស​»​​។ ​យើង​មិន​ត្រូវ​ភ្លេច​ទេថា​​ ​ដល់​ឆ្នាំ ២០២០  ​ប្រទេស​អភិវឌ្ឍន៍​​ត្រូវ​បំពេញ​គោលដៅ​​​ក្នុង​ការ​ផ្តល់​ទឹកប្រាក់​ចំនួន ​១ សែនលាន ​ដុល្លាអាមេរិក​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជារៀងរាល់​ឆ្នាំ ​ដើម្បី​ទប់ទល់នឹង​បម្រែ​បម្រួល​​អាកាសធាតុ។

      សូមបញ្ជាក់ថា ​មហាសន្និបាត​លើក​នេះ​​ធ្វើឡើង​​ចាប់ពី​ថ្ងៃទី ២ ​​ដល់​ថ្ងៃទី ១៣ ​ខែធ្នូ​​នេះ​៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស