马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្រ្តីនៃកាកបាទក្រហមអន្តរជាតិថ្កោលទោសចំពោះនយោបាយនីយកម្មនៃជំនួយមនុស្សធម៌

2019-12-03 15:13:56 cri

លោកFrancescoRoccaប្រធាន​នៃ​សមាគម​អន្តរជាតិ​កាកបាទ​ក្រហម​និង​អឌ្ឍចន្ទក្រហមបាន​ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​សារព័ត៌មាន​នៅ​ទី​ក្រុង​ហ្សឺណែវ​កាល​ពី​ថ្ងៃ​ទី​២​ខែ​ធ្នូ​ថា ​ជំនួយ​មនុស្សធម៌នៅ​វ៉េណេស៊ុយអេឡារបស់​​សមាគម​អន្តរជាតិ​កាកបាទ​ក្រហម​និង​អឌ្ឍចន្ទក្រហម​កំពុង​ខ្វះ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សហគម​អន្តរជាតិ​យ៉ាង​ខ្លាំង។​លោក​បាន​ថ្កោល​ទោស​ចំពោះ​ការ​យក​ជំនួយ​មនុស្សធម៌​ធ្វើជា​ឧបករណ៍​នយោបាយ ​ហើយ​បាន​ព្រមាន​ថា ​មាន​មនុស្ស​ចង់​បំផ្លាញ​ស្ថិរភាព​នៃ​ប្រទេស​ជាតិ​តាម​រយៈ​ការ​ប្រើប្រាស់​អស់​សង្ឃឹម​របស់​ប្រជាជន​ធម្មតា។

ពេល​បច្ចុប្បន្ន​នេះ​ ប្រទេស​វ៉េណេស៊ុយអេឡា​កំពុង​ស្ថិត​ក្នុង​វិវាទ​សេដ្ឋកិច្ច​និង​សង្គម​យ៉ាង​ធ្ងន់ធ្ងរ ​ភាគី​អាមេរិក​ដាក់​កម្លាំង​សម្ពាធ​ដោយ​ឥតឈប់ឈរ​តាម​រយៈ​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដើម្បី​បង្ខំ​ឱ្យ​លោក​NicolasMaduroប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ចេញ​ពី​តំណែង ​ការ​ធ្វើ​បែប​នេះ​បាន​ធ្វើ​ឱ្យ​សភាពការណ៍​វ៉េណេស៊ុយអេឡាមាន​ភាព​កាន់តែ​អាប់អួរ។

អ្នកបកប្រែ:马小青
ប្លុកពិសេស