孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈដ្ឋាននានានៃតំបន់ហុងកុងថ្លែងថា សហរដ្ឋអាមេរិកប៉ុនប៉ងជ្រៀតជ្រែកកិច្ចការតំបន់ហុងកុងដើម្បីទប់ស្កាត់ប្រទេសចិនមុខជានឹងបរាជ័យមិនខាន

2019-12-03 15:03:57 cri

    ពេលថ្មីៗ​កន្លងទៅនេះ​ មជ្ឈដ្ឋាន​នានានៃ​តំបន់ហុងកុង​បាន​ថ្លែងថា ​ភាគីអាមេរិកបាន​ចុះហត្ថលេខា​លើសេចក្តី​ព្រាងច្បាប់​ស្តីពី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​តំបន់​ហុងកុង​ឱ្យជា​ច្បាប់​ផ្លូវការ​ ទង្វើនេះ​មិនអើពើ​ការពិត​ ធ្វើឱ្យ​សប្រែជាខ្មៅ ​មិនអើពើ​នឹង​គោលបំណង​យ៉ាងខ្លាំង​របស់​អ្នកក្រុង​ហុងកុង​ដែលចង់​បង្ក្រាប​អំពើហិង្សា​និងចលាចល​ និងស្តារ​របៀបរៀបរយ​ឱ្យល្អដូចមុន​ឡើងវិញ​ ប៉ុនប៉ង​ជ្រៀតជ្រែក​កិច្ចការ​តំបន់​ហុងកុង​ដើម្បី​ទប់ស្កាត់​ការអភិវឌ្ឍ​របស់​ប្រទេសចិន​គឺមុខជានឹង​បរាជ័យ​មិនខាន ។

    លោក​ Deng ​Decheng​ សហប្រធាន​​នៃសមាគម​ស្រាវជ្រាវ​គោលនយោបាយ​តំបន់ហុងកុង​បាន​និយាយថា​ កិច្ចការ​តំបន់ហុងកុង​គ្មាន​ទំនាក់ទំនង​អ្វីជាមួយនឹង​សហរដ្ឋអាមេរិក​នោះទេ ។​ កិច្ចការ​តំបន់ហុងកុង​គឺជាកិច្ចការ​ផ្ទៃក្នុង​របស់ចិន​ ។ ពិភពលោក​មិនត្រូវការ ​“ប៉ូលិស​ពិភពលោក​”ទេ តាម​ការពិតនេះ​គឺជា​អនុត្តរភាព​ម្យ៉ាង ​យើង​ប្រឆាំង​ដាច់ខាត​ចំពោះ​រឿង​បែបនេះ ។

    លោក ​Wu ​Huanyan ​ប្រធាន​សហគមន៍​ខេត្តហ្វូជាន​តំបន់ហុងកុង​បាន​សម្គាល់ថា ​តំបន់​ហុងកុង​មានចលាចល​រហូតដល់​ពេល​បច្ចុប្បន្ននេះ ​គឺមាន​កម្លាំង​ប៉ែកខាងលិច ​ជាពិសេស​កម្លាំង​របស់​សហរដ្ឋអាមេរិក​បាន​ជ្រៀតជ្រែក​នៅពី​ក្រោយ ។​ ប៉ុន្តែយើង​ពឹងផ្អែកលើ​មាតុប្រទេស​របស់យើង​ ហើយមាន​ជំនឿចិត្ត​យ៉ាងខ្លាំងថា​ តំបន់ហុងកុង​មុខជានឹង​មាន​ភាពប្រក្រតី​ជាថ្មីឡើង​វិញ ​ព្រមទាំង​បន្តមាន​ស្ថិរភាពនិង​វិបុលភាព ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស