孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការយកតំបន់ហុងកុងជាឧបករណ៍សម្រាប់ប្រឆាំងនឹងប្រទេសចិនគឺជាការភាន់ច្រលំទេ ហើយដែលមិនអាចជោគជ័យបានទេ

2019-12-03 15:01:09 cri

    កាលពី​ថ្ងៃទី៣​ខែធ្នូ ​កាសែត​ប្រជាជនចិន​បាន​ចេញផ្សាយ​បទអត្ថាធិប្បាយ​មួយ​ក្រោម​ចំណងជើងថា ​“ការយក​តំបន់​ហុងកុងជា​ឧបករណ៍​ដើម្បី​ប្រឆាំងនឹង​ប្រទេសចិន​គឺជា​ការភាន់ច្រលំ​ ហើយវា​មិនអាច​ជោគជ័យ​បានទេ” ។

    អត្ថបទ​និយាយថា​ អ្នកនយោបាយ​មួយចំនួន​របស់​អាមេរិក​បាន​ជ្រៀតជ្រែក​កិច្ចការ​តំបន់​ហុងកុង​ យកលេស​លើបញ្ហា​ “សិទ្ធិមនុស្ស​”និង “​ប្រជាធិបតេយ្យ​” ធ្វើឱ្យ​សប្រែជាខ្មៅ ​ប្រែត្រូវ​ទៅជា​ខុស​ ។ ​នេះ​មិនត្រឹមតែ​ប្រឆាំងនឹង​​អ្នកក្រុង​ហុងកុង​ចំនួន​ជាង៧​លាននាក់​ប៉ុណ្ណោះទេ​ ថែមទាំង​ប្រឆាំងនឹង​ប្រជាជនចិន​ចំនួន​១ពាន់​៤រយលាន​នាក់​ផងដែរ​ ។ ​ម្យ៉ាងវិញ​ទៀត ​ប្រឆាំងនឹង​យុត្តិធម៌​ពិភពលោក​និង​គោលការណ៍​មូលដ្ឋាន​អន្តរជាតិ​ថែមទៀត ​មុខជានឹង​រងនូវ​ការថ្កោលទោស​ជាទូទៅពី​សហគមន៍​អន្តរជាតិ​មិនខាន ។ ​ដាស់តឿនឱ្យ​ភាគីអាមេរិក​បញ្ឈប់​ការជ្រៀតជ្រែក​កិច្ចការ​តំបន់​ហុងកុង​ជាបន្ទាន់ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស