孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចសន្ទនាស្តីពីកិច្ចសហប្រតិបត្តិការរវាងអាស៊ីនិងអឺរ៉ុបលើកទីពីរបានធ្វើឡើងនៅក្រុង Chongqing

2019-12-03 15:05:54 cri

图片默认标题_fororder_1436692065

    កាលពី​ថ្ងៃទី២​ខែធ្នូ​ កិច្ចសន្ទនា​ស្តីពី​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ីនិង​អឺរ៉ុបលើក​ទីពីរនៃ​វេទិកា​អាស៊ីពួអាវ​បាន​ធ្វើឡើង​នៅក្រុង ​Chongqing ​ប្រទេសចិន ​។ តំណាង​មកពី​ប្រទេស​និង​តំបន់​ចំនួន២១​និងអង្គការ​អន្តរជាតិ​ចំនួនបី​បាន​ចូលរួម​កិច្ចប្រជុំនេះ​ ដើម្បី​រួមគ្នា​ពិគ្រោះ​ពិភាក្សាអំពី​និម្មាបនកម្មថ្មីនៃ​ការគ្រប់គ្រង​និង​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ីនិង​អឺរ៉ុប ​ពិភាក្សាអំពី​គំនិតថ្មីនៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​ខ្សែក្រវាត់​និងផ្លូវ ​និង​ចែករំលែក​សមិទ្ធផលថ្មី​នៃកិច្ចសហប្រតិបត្តិការ​រវាង​អាស៊ីនិង​អឺរ៉ុបជា​មួយគ្នា ។

    លោក​បានគីមូន ​ប្រធាន​នៃវេទិកា​អាស៊ីពួអាវ​បាន​ថ្លែងថា ​ពិតមែនតែ​អឺរ៉ុបជា​អ្នកនាំមុខ​ខាង​បច្ចេកវិទ្យា​កាលពី​អតីតកាល​ ហើយ​អាស៊ី​ជាអ្នក​រៀនសូត្រ​តាមក្តី​ ក៏ប៉ុន្តែ​អាស៊ី​កំពុង​រីកចម្រើន​ឡើង​ឆាប់រហ័ស​ ហើយ​បាន​នាំមុខក្នុង​វិស័យ​មួយចំនួន​ ។ ភាគី​ទាំងពីរ​អាស៊ីនិង​អឺរ៉ុប​គួរតែរួមគ្នា​បោះជំហាន​ទៅកាន់​បដិវត្ត​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​វគ្គថ្មីមួយ ។

    ថ្ងៃដដែល ​ភ្ញៀវកិត្តិយស​និង​តំណាង​ជាង៤០០​នាក់បាន​ពិភាក្សា​គ្នាយ៉ាង​ផុលផុស​ជុំវិញ​​ “ខ្សែក្រវាត់​និងផ្លូវ”​តភ្ជាប់នឹង​យុទ្ធសាស្ត្រ​ការអភិវឌ្ឍ​នៃអឺរ៉ុប ​និង“ទស្សនវិស័យ​និងបញ្ហា​ប្រឈម​សកលភាវូបនីយកម្ម​ហិរញ្ញវត្ថុ​”ជាដើម ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស