李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបោះមួយជំហានទៀតក្នុងការកសាងប្រទេសខ្លាំងពូកែផ្នែកពាណិជ្ជកម្ម

2019-12-03 15:28:34 cri

       កាលពី​ពេល​ថ្មីៗកន្លងទៅនេះ ប្រទេស​ចិន​បាន​ចេញផ្សាយ​ «​ សំណើរ​អំពី​ការ​ជំរុញ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​ប្រកបដោយ​គុណភាព​ខ្ពស់​ »  បាន​ផ្តល់​ជា​ “ ផែនទីបង្ហាញ​​ផ្លូវ​ “​សម្រាប់​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ចិន​ប្រកបដោយ​គុណភាពខ្ពស់​ ដើម្បី​ណែនាំ​ប្រទេស​ចិនឱ្យ​ផ្លាស់ប្តូរ​​ពី​ប្រទេស​ធំ​ផ្នែក​ពាណិជ្ជកម្ម​ក្លាយ​ជា​ប្រទេស​ខ្លាំងពូកែ​ផ្នែក​ពាណិជ្ជកម្ម ។

បន្ទាប់ពី​ការ​ដាក់ចេញ​ “ សំណើ “​នេះ​  រចនាសម្ព័ន្ធនៃ​ពាណិជ្ជកម្ម​ចិន​នឹង​ត្រូវ​កែ​លម្អ​ថែម​មួយ​កម្រិត​ទៀត​ ថែម​ទាំង​បាន​ផ្តល់ការ​គាំទ្រ​ដល់​ពាណិជ្ជកម្ម​អេឡិចត្រូនិចនិង​សេវាកម្ម​ឆ្លងដែន​ ។ ប្រទេស​ចិន​នឹង​ចូលរួម​ការបង្កើត​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ​យ៉ាង​សកម្ម​ក្នុង​នាម​ជា​តំណាងប្រទេស​កំពុង​អភិវឌ្ឍន៍​  ដើម្បី​​បង្កើត​ប្រព័ន្ធ​ពាណិជ្ជកម្ម​ប្រកបដោយ​តុល្យភាព​ ។

ការអភិវឌ្ឍពាណិជ្ជកម្ម​ប្រកបដោយ​គុណភាពខ្ពស់​ជា​តម្រូវ​ការ​នៃការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ចិន​ប្រកបដោយ​គុណភាព​ខ្ពស់​ ។ ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ចិន​សម្រេច​បាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់​និង​ចីរភាព​ នឹងបញ្ជូន​នូវ​​ថាមពល​វិជ្ជមាន​ដល់​ស្ថិរភាព​នៃ​សេដ្ឋកិច្ច​ពិភពលោក ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស