李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យតំបន់ដីសណ្តទន្លេយ៉ង់សេក្លាយជាតំបន់សំខាន់មួយសម្រាប់ការបើកទូលាយរបស់ចិន

2019-12-03 15:10:40

       កាលពី​ពេល​ថ្មី​ៗនេះ​ ប្រទេស​ចិន​បាន​ប្រកាសពី​« ផែនការអភិវឌ្ឍន៍ស្តីពី​ការ​ធ្វើ​សមាហរណកម្មនៅតំបន់ដីសណ្ត​ទន្លេ​យ៉ង់សេ »  ដោយ​បាន​កំណត់​ផែនការ​ជា​ទូទៅ​សម្រាប់​ការ​អភិវឌ្ឍនៃ​តំបន់ដីសណ្ត​ទន្លេ​យ៉ង់សេដែល​បង្កើតឡើង​ដោយ​ក្រុង​សៀងហៃ​ខេត្តជាំងស៊ូ ខេត្តជឺជាំងនិងខេត្ត​​អានហ៊ុយក្នុងរយៈពេល​ ៥ ដល់​ ១៥​​​ ឆ្នាំ​ពេល​អនាគត​ ។ ​តំបន់ដីសណ្ត​ទន្លេ​យ៉ង់សេនឹង​បន្តក្លាយ​ជា​កម្លាំងដ៏​​សំខាន់​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ចិន​ ។

តំបន់ដីសណ្ត​ទន្លេ​យ៉ង់សេមាន​ទំហំ​មិន​ដល់​ ៤ % នៃ​ទំហំ​ផ្ទៃដី​ទូទាំងប្រទេស​ ប៉ុន្តែ​បាន​បង្កើត​ទំហំ​​សេដ្ឋកិច្ច​ត្រូវជា​ជិត​ ១ ភាគ​ ៤ នៃ​ទំហំសេដ្ឋកិច្ច​ជាតិ​ចិន​​ ។ ពេល​អនាគត​ តំបន់ដីសណ្ត​ទន្លេ​យ៉ង់សេនឹង​ក្លាយ​ជា​តំបន់សាកល្បង​​ដ៏សំខាន់មួយ​ដើម្បី​អនុវត្ត​គោល​នយោបាយ​ថ្មី​ស្តីពី​ការ​បើកទូលាយ​របស់​ចិន​ នឹង​ជួយ​លើក​កម្ពស់​​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ការ​វិនិយោគ​អន្តរជាតិ​របស់​ចិន​​ ។

សហគមន៍​អន្តរជាតិ​បានឃើញ​ពី​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​អំពី​ការ​បើកទូលាយ​របស់ចិន​តាម​រយៈផែនការនេះ​ ​ នឹង​​ក្តាប់​ជាប់​នូវ​កាលានុវត្តភាពនៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ចិន​ ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស