魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនសម្រេចចិត្តផ្អាកការអនុម័តលើការស្នើសុំដើម្បីធ្វើការជួសជុលថែទាំយន្តហោះចម្បាំងនិងនាវាចម្បាំងអាមេរិកនៅហុងកុង

2019-12-03 15:08:13 cri

图片默认标题_fororder_1

    ជាការ​ឆ្លើយតប​នឹង​ការ​ដែល​អាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​"សេចកី្ត​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ហុងកុង"​ឱ្យ​ក្លាយ​ទៅ​ជា​ច្បាប់​ជា​ផ្លូវការ ​លោកស្រី​ Hua ​Chunying ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ប្រកាស​វិធានការ​ដាក់ទណ្ឌកម្ម​នៅ​ក្រុងប៉េកាំង​កាលពី​ថ្ងៃទី ​២ ​ខែ​ធ្នូ។​

    លោកស្រី​ Hua ​Chunying ​បានថែ្លងថា ​ទង្វើ​របស់​ភាគីអាមេរិក​បែបនេះ​បាន​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ច្បាប់​អន្តរជាតិ​និង​បទដ្ឋាន​មូលដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ​ព្រមទាំង​បាន​ជ្រៀតជ្រែក​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន។​រដ្ឋាភិបាល​ចិន​បាន​សម្រេចចិត្ត​ថា​ នឹង​ផ្អាក​ការអនុម័ត​លើ​ការ​ស្នើសុំ​ដើម្បី​ធ្វើ​ការជួសជុល​ថែទាំ​យន្តហោះចម្បាំង​និង​នាវាចម្បាំង​អាមេរិក​នៅ​ហុងកុង​ចាប់ពី​ថ្ងៃនេះ​តទៅ។​ជាមួយ​គ្នានេះ ​នឹង​ដាក់ទណ្ឌកម្មទៅ​លើ​អង្គការ​ក្រៅរដ្ឋាភិបាល ​ដូចជា​"មូលនិធិ​ប្រជាធិបតេយ្យ​ជាតិ​អាមេរិក"​ជាដើម​ដែលបាន​ប្រព្រឹត្ត​ទុច្ចរិត​អំឡុងពេល​នៃ​ការធ្វើវិសោធនកម្ម​លក្ខន្តិកៈ​នៃ​ច្បាប់ហុងកុង។​

图片默认标题_fororder_0673-ikcacer6497294

    លោកស្រី​ Hua ​Chunying ​បាន​ចង្អុលបង្ហាញ​ថា ​អង្គហេតុ​និង​ភ័ស្តុតាង​ជាច្រើន​បង្ហាញថា ​អង្គការ​ក្រៅរដ្ឋាភិបាល​ពាក់ព័ន្ធ​គាំទ្រ​ជនប្រឆាំង​នឹង​រដ្ឋាភិបាល​មជ្ឈិមចិន​និង​បង្កចលាចល​នៅ​ហុងកុង​ ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​ជ្រុលនិយម​និង​សកម្មភាព​បំបែក​ខ្លួន ​ហើយ​ទទួល​ខុសត្រូវ​យ៉ាង​ខ្លាំង​ចំពោះ​ភាពចលាចល​នៅហុងកុង។​អង្គការ​ទាំងនេះ​ត្រូវតែ​បង់​ថ្លៃចំពោះ​ការ​នេះ៕​

图片默认标题_fororder_df7f-ikcacer6497337

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស