邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«របាយការណ៍វាយតម្លៃលើសហគ្រាសក្រៅប្រទេសរបស់ចិន2019 -ប្រចាំតំបន់អាមេរិកឡាទីន» បានផ្សព្វផ្សាយជាផ្លូវការ

2019-12-03 17:17:02 cri

      វេទិកា​​​កំពូល​ស្តីពី​រាងខាង​ក្រៅប្រទេស​នៃ​សហគ្រាស​ចិន​ឆ្នាំ ២០១៩ ​បាន​បើកធ្វើ​នៅ​ទីក្រុង​ប៉េកាំង​នៅថ្ងៃទី ៣ ខែធ្នូ នេះ  ​​​​​។  ​​​វេទិកា​បាន​ចេញផ្សាយ​ជា​ផ្លូវការ​នូវ  ​«របាយការណ៍​​វាយ​តម្លៃ​លើ​សហគ្រាស​​ក្រៅ​ប្រទេស​របស់​ចិន​ ២០១៩ ​ប្រចាំតំបន់​អាមេរិកឡាទីន​​»​  ។​       ការ​វាយតម្លៃ​នេះ​​បាន​ធ្វើ​ឡើង​ក្នុង​ប្រទេស​អាមេរិក​ឡាទីន​ចំនួន ៥ ​ពោលគឺ ​អាហ្សង់ទីន ​ប្រេស៊ីល ​ឈីលី ​ម៉ិកស៊ិក ​និង​ប៉េរូ។

      តាមរបាយការណ៍​បាន​ឱ្យ​ដឹងថា  ​អ្នក​ទទួល​​សម្ភាសន៍​ចំនួន 73% ​​មាន​ចំណាប់​អារម្មណ៍​ល្អ​ចំពោះ​​សហគ្រាស​ចិន​ ​​ខ្ពស់ជាង​តួលេខ​ចំពោះ​សហគ្រាសអាមេរិក (71%)​ និង​សហគ្រាស​បារាំង​(62%)។ ​អ្នកទទួល​បទសម្ភាសន៍​នៃ​ប្រទេស​ទាំង​ ៥ ដូចពោលខាងលើនេះ​សុទ្ធតែ​វាយតម្លៃ​ល្អ​ជាទូទៅ​ចំពោះ​ប្រទេស​ចិន​ ​បាន​ឱ្យ​​ ​7.3 ​ពិន្ទុ​លើ​​ពិន្ទុ​​​ពេញ ​10​ ​ពិន្ទុ។ ​អ្នកទទួល​​សម្ភាសន៍​ចំនួន 80% ​បាន​យល់ឃើញថា ​ទំនាក់ទំនង​រវាង​ប្រទេស​ខ្លួន​ជាមួយ​ចិន​ “មានសារៈ​សំខាន់”។ ​ក្នុងនោះ ​​អ្នកទទួល​សម្ភាសន៍​ចំនួន 20% ​យល់ឃើញថា​ “មានសារៈ​សំខាន់​ក្រៃលែង​”។​ ​អ្នក​ទទួល​សម្ភាសន៍​បាន​​ឯកភាព​ថា​សេដ្ឋកិច្ច​ចិន​បាន​​ជះឥទ្ធិពល​វិជ្ជមាន​ដល់​ការអភិវឌ្ឍ​ក្នុងតំបន់​និង​ពិភពលោក​ ​ហើយពួកគេ​​សម្គាល់ថា​សេដ្ឋកិច្ច​ចិន​មាន​អនាគត​ល្អ​។ ​ពួកគេបាន​យល់​ស្រប​ជាទូទៅ​ថា  ​ការកសាង​ “ខ្សែ​ក្រវាត់​និង​ផ្លូវ​” ​បាន​​ពង្រីក​ទំហំ​អភិវឌ្ឍន៍​រវាង​ចិន​និង​បណ្តា​ប្រទេស​អាមេរិក​ឡាទីន​​​កាន់តែ​ធំ​ ​រំពឹងថា​នៅពេលអនាគត​​ការកសាង​នៃ​ “ខ្សែ​ក្រវាត់​និង​ផ្លូវ​” ​អាច​ដើរ​តួនាទី​កាន់តែ​សំខាន់​ថែមទៀត​ក្នុង​ការជំរុញ​ឱ្យ​បណ្តាប្រទេស​អាមេរិក​ឡាទីន​​ធ្វើការតភ្ជាប់​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ ​ទំនាក់​ទំនងគោលនយោបាយ ​និង​ការធ្វើ​​ពាណិជ្ជកម្ម​កាន់តែ​ងាយស្រួល​។ ​ក្រៅពីនេះ ​​អ្នក​ទទួល​សម្ភាសន៍​នៃ​ប្រទេស​អាមេរិកឡាទីន​ទាំង​ ៥ ​នេះ​ ក៏បាន​​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ក្នុង​​គ្រប់​វិស័យ​រវាង​ភាគី​ទាំងពីរ​ផងដែរ​ ​ជា​​ពិសេស​​វិស័យ​ច្នៃប្រឌិតថ្មី​ផ្នែក​បច្ចេកវិទ្យា ​​ដោយ​មាន​អត្រា​ទទួល​​ស្គាល់​គិត​ជា​មធ្យម​ 88%៕​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស