魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនថែ្លងថា នឹងបន្តគាំទ្រដល់ការងាររបស់អង្គការថាមពលបរមាណូអន្តរជាតិ

2019-12-03 15:11:21 cri

    លោក​ Wang​ qun ​តំណាង​អចិន្ត្រៃយ៍​របស់​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​និង​អង្គការ​អន្តរជាតិ​ដទៃទៀត​នៅ​ទីក្រុង​វីយែន​បាន​ថ្លែង​កាលពី​ថ្ងៃទី ​២ ​ខែធ្នូ​ថា ​ប្រទេសចិន​នឹង​បន្តគាំទ្រ​ដល់​ការងារ​របស់​អង្គការ​ថាមពល​បរមាណូ​អន្តរជាតិ​តទៅទៀត។

    នា​ថ្ងៃដដែល​នោះ ​មហាសន្និបាត​ពិសេស​នៃ​អង្គការ​ថាមពល​បរមាណូ​អន្តរជាតិ​បាន​តែង​តាំង​លោក​ Rafael ​Mariano ​Grossi ​មន្រ្តី​ការទូត​របស់​អាហ្សង់ទីន​ជា​អគ្គនាយក ​អាណត្តិ​ថ្មី។​លោក​បាន​ចូល​កាន់​មុខតំណែង​ជា​ផ្លូវការ​នៅ​ថៃ្ងទី​ ៣ ​ខែ​ធ្នូនេះ ​ក្នុង​អាណត្តិ ​៤ ​ឆ្នាំ។​

    លោក​ Wang​ qun ​បានថែ្លងថា ​ពិភពលោក​នាពេល​បច្ចុប្បន្ននេះ ​គឺ​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការ​ផ្លាស់ប្តូរ​យ៉ាង​ជ្រាលជ្រៅ​នៃ​ប្រវត្តិសាស្រ្ត ​ហើយ​អង្គការ​ថាមពល​បរមាណូ​អន្តរជាតិមាន​ទំនួល​ខុសត្រូវ​យ៉ាង​សំខាន់​អំពី​ការប្រើប្រាស់​ថាមពល​នុយគ្លេអ៊ែរ​ដោយ​សន្តិវិធី​និង​ការ​ការ​ពារ​ការ​រីក​សាយភាយ​អាវុធ​នុយគ្លេអ៊ែរ។​លោក​រំពឹងថា ​លោក​អគ្គនាយក​ Rafael ​Mariano ​Grossi ​នឹង​គោរពតាម​គោលការណ៍​ប្រកបដោយ​ភាពសត្យានុម័ត ​អព្យាក្រឹត ​យុត្តិធម៌​និង​វិជ្ជាជីវៈ ​សាមគ្គីគ្នា​ជាមួយ​បណ្តា​ប្រទេស​នានា​ជាសមាជិក​ទាំងអស់​ដើម្បី​ចូល​រួម​វិភាគទាន​កាន់តែ​ធំធេង​ក្នុង​ការ​ជំរុញ​"ថាមពល​បរមាណូ​សម្រាប់​សន្តិភាព​និង​ការអភិវឌ្ឍ​"​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស