马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលេខាធិការនៃទីប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី

2019-12-03 15:11:52 cri

   លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​NikolaiPatrushevលេខាធិការ​នៃ​ទីប្រឹក្សា​សន្តិសុខ​សហព័ន្ធ​រុស្ស៊ីនៅ​ទី​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​២ខែ​ធ្នូ។

លោក​ស៊ីជីនភីង​​បាន​គូសបញ្ជាក់ថា ​ចាប់​ពី​ឆ្នាំ​២០១៩​មក ​បស្ចិម​ប្រទេស​ដូចជា​អាមេរិក​ជា​ដើម​បាន​បង្កើន​ការ​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន​និង​រុស្ស៊ី ​និង​គំរាមកំហែង​ដល់​សន្តិសុខ​អធិបតេយ្យភាព​របស់​ប្រទេស​ទាំង​ពីរ​ និង​រារាំង​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​នៃ​ប្រទេស​ទាំង​ពីរ។លោក​ភូទីន​ធ្លាប់​និយាយ​ថា ធ្វើ​បែប​នេះ​គឺ​ខុស​ឆ្គង​ទាំង​ស្រុង​និង​ខូចផលប្រយោជន៍​ទាំង​សងខាង​ ​ហើយ​ប្រទេស​ចិន​យល់​ស្រប​ទាំង​ស្រុង​ចំពោះ​ពាក្យ​សម្តី​របស់​លោក​ភូទីន។​លោក​ស៊ីជីនភីង​បាន​សម្តែងការ​ជឿជាក់ថា ​គ្មាន​កម្លាំង​ណា​មួយ​អាច​រារាំង​ប្រជាជនចិន​និង​ជនជាតិចិន​បោះជំហាន​ទៅ​មុខ​នោះ​ទេ ​ហើយ​ប្រជាជន​រុស្ស៊ី​ក៏​មិន​អាច​ត្រូវ​បាន​គេ​ជ្រៀតជ្រែក​និង​រំខាន​ដោយ​កម្លាំង​ខាង​ក្រៅ​នោះ​ដែរ​ពោល​គឺ​នឹង​បន្ត​ដើរ​តាម​ផ្លូវ​អភិវឌ្ឍន៍​របស់​ខ្លួន​ឯង​យ៉ាង​ម៉ឺងម៉ាត់​តទៅ​ទៀត។ប្រទេស​ចិន​និង​រុស្ស៊ី​គួរតែ​គាំពារ​ផលប្រយោជន៍​ជា​ស្នូល​រៀងៗខ្លួន​និង​សន្តិសុខរួម​គ្នា​នៃ​ប្រទេស​ទាំង​ពីរនិង​គាំពារ​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​និង​ពិភពលោកតាម​រយៈ​បន្ត​ប្រើប្រាស់​វេទិកា​ចំនួន​ពីរ​គឺ​ការ​ពិគ្រោះពិភាក្សា​សន្តិសុខ​យុទ្ធសាស្រ្ត​និង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ក្នុង​ផ្នែក​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ល្អ។

លោក​NikolaiPatrushevបាន​ថ្លែង​ថា ​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​ចិន​មាន​ភាព​រឹងមាំដែល​មិន​អាច​បំបែកបាន។​គោលនយោបាយ​មួយ​ចំនួន​របស់​អាមេរិក​នាពេល​បច្ចុប្បន្ន​នេះ​បាន​បង្ក​ឥទ្ធិពល​អវិជ្ជមានទៅ​លើ​ប្រព័ន្ធ​និង​សណ្តាប់ធ្នាប់​អន្តរជាតិ​ទាំង​មូល។ភាគី​ទាំង​ពីរ​រុស្ស៊ី​និង​ចិន​ត្រូវ​តែ​បន្ត​បង្កើន​ការ​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​គាំពារ​ស្ថិរភាព​យុទ្ធសាស្រ្ត​អន្តរជាតិ​និងជំរុញពហុភាគី​និង​ប្រជាធិបតេយ្យនៃ​ទំនាក់​ទំនង​អន្តរជាតិ​ដើម្បី​គាំពារ​ច្បាប់​អន្តរជាតិ​និងរបៀបរៀបរយអន្តរជាតិ​ដោយ​យុត្តិធម៌។

អ្នកបកប្រែ:马小青
ប្លុកពិសេស