李庆莉
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកស៊ីជីនភីងសន្ទនាគ្នាតាមវីដេអូខុនហ្វឺរិនជាមួយលោកភូទីន ប្រធានាធិបតីរុស្ស៊ី ដើម្បីធ្វើជាសក្ខីភាពរួមនៃពិធីដាក់ឱ្យប្រើប្រាស់នូវបំពង់បង្ហូរឧស្ម័នធម្មជាតិខ្សែភាគខាងកើតរវាងចិននិងរុស្ស៊ី

2019-12-03 15:12:28 cri

​       កាលពី​រសៀល​ថ្ងៃទី​ ២ ខែ​ធ្នូ នៅក្រុង​ប៉េកាំង​​ លោក​ស៊ីជីនភីង​ ប្រធានរដ្ឋ​ចិន​បាន​សន្ទនា​គ្នាតាម​​វីដេអូ​ខុន​ហ្វឺរិន​ជាមួយ​លោក​ភូទីន ប្រធានាធិបតី​រុស្ស៊ី​ ដើម្បី​ធ្វើជា​សក្ខីភាព​រួម​នៃ​ពិធី​ដាក់​​ឱ្យ​ប្រើប្រាស់​នូវ​បំពង់បង្ហូរ​​ឧស្ម័ន​ធម្មជាតិ​ខ្សែភាគខាងកើត​រវាង​ចិននិង​រុស្ស៊ី​ ។

       លោក​ស៊ីជីនភីង​បាន​បញ្ជាក់ថា​ បំពង់បង្ហូរ​​ឧស្ម័ន​ធម្មជាតិ​ខ្សែភាគខាងកើត​រវាង​ចិននិង​រុស្ស៊ី​ជា​គំរូ​នៃ​កិច្ច​សហប្រតិបត្តិការ​និង​ឈ្នះ-ឈ្នះ​រវាង​ចិននិង​រុស្ស៊ី ​។ ឆ្នាំ​២០១៩នេះ​ជា​ខួប​គម្រប់៧០ឆ្នាំ​នៃការ​បង្កើត​ទំនាក់ទំនង​ផ្លូវ​ទូត​រវាង​ចិននិង​រុស្ស៊ី​។       លោក​ស៊ីជីនភីង​និង​លោក​ភូទីន​ប្រកាសបាន​ប្រកាស​រួមគ្នា​ក្នុងការ​ពង្រីក​ទំនាក់ទំនង​ភាព​ជា​ដៃគូ​សម្របសម្រួល​​និង​សហប្រតិបត្តិការ​​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយក្នុង​​យុគសម័យ​ថ្មី​រវាង​ចិននិង​រុស្ស៊ី​។

       លោកភូទីន​បានថ្លែង​ថា​​ បំពង់បង្ហូរ​​ឧស្ម័ន​ធម្មជាតិ​ខ្សែភាគខាងកើត​រវាង​ចិននិង​រុស្ស៊ី​ នឹង​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ​ឡើងដល់​កម្រិត​ថ្មីមួយ​ ។​ ក្នុងរយៈពេល​ ៣០ ឆ្នាំ​នាពេលអនាគត​ រុស្ស៊ីនឹង​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​  ១ ទ្រីលាន​ម៉ែត្រ​គូប​ដល់​ភាគីចិន​ ដើម្បី​អនុវត្ត​ជាក់ស្តែង​នូវ​មតិឯកភាពគ្នា​ស្តីពីការ​ជំរុញ​ឱ្យ​​ទំហំ​ពាណិជ្ជកម្ម​រវាង​ចិននិង​រុស្ស៊ី​ឡើង​ដល់​ ២ សែន​លាន​ដុល្លារអាមេរិក​នៅ​ឆ្នាំ​ ២០២៤ ។

 

 

អ្នកបកប្រែ:李庆莉

ពិភាក្សា()