邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ៖ ការគាំទ្រអំពើហិង្សាក្នុងបំណងបំផ្លាញហុងកុងមិនអាចទទួលបានការគាំទ្រពីប្រជាជននោះទេ

2019-12-03 15:39:02 cri

      វិទ្យុ​យើង​ខ្ញុំ​បាន​ចេញផ្សាយ​នូវ​បទវិភាគ​ក្រោម​ចំណងជើងថា​ « ការរគាំទ្រ​អំពើហិង្សា​​ក្នុងបំណង​បំផ្លាញ​ហុងកុង​មិនអាច​ទទួល​​បាន​ការគាំទ្រ​ពី​ប្រជាជន​នោះទេ ​»​​​  ​ដោយបាន​ចង្អុល​ថា  ​​​សហរដ្ឋអាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​ “ សេចក្តីព្រាង​​ច្បាប់​ស្តីពី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៃ​តំបន់​ហុងកុង ​"  ​​ឱ្យ​ក្លាយ​ជា​ច្បាប់​ជា​ផ្លូវការ  ​ទង្វើបែបនេះ​ដូចគ្នា​នឹង​​ការ​ផ្តល់​នូវ​​ “​ទីជម្រក​ប្រកប​ដោយ​សុវត្តិភាព​”​​ មួយដល់​ឧក្រិដ្ឋជន​ហិង្សា​ ​​​ជា​ការបញ្ចេញ​លិខិត​គំរាមកំហែង​​ដល់​​ឥស្សរជន​យុត្តិធម៌​ដែល​គាំពារ​សណ្តាប់ធ្នាប់​នៃ​ការ​គ្រប់គ្រង​តាម​ច្បាប់  ​ថែម​ទាំង​ជាការ​ផ្តល់បន្ថែម​ នូវ​ "គ្រាប់កាំភ្លើង/​គ្រាប់បែក"​ ​ដល់​ជនជ្រុលនិយម​​បន្ត​ធ្វើ​ឧក្រិដ្ឋកម្ម​ខុសច្បាប់​​ដោយ​មិន​ភ័យខ្លាច​​ទាល់តែសោះ​  ​។​ ​ការប៉ុនប៉ង​​ចង់​បំផ្លាញ​ហុងកុង​និ​រារាំង​ការអភិវឌ្ឍ​នៃ​ប្រទេសចិន​​របស់​​សហរដ្ឋអាមេរិក​គឺ​ត្រូវបាន​បង្ហាញ​យ៉ាង​ច្បាស់លាស់ណាស់!

图片默认标题_fororder_583659682

      ច្រើន​ឆ្នាំ​កន្លង​មក​នេះ ​​មូលនិធិ​ប្រជាធិបតេយ្យ​ជាតិ​អាមេរិក​ដែល​​បាន​ផ្តល់​ការឧបត្ថម្ភ​​យ៉ាង​​ច្រើន​អំឡុង​នៃ​ការ​ធ្វើ​វិសោធនកម្ម​​លក្ខន្តិកៈ​នៃ​ច្បាប់​ហុងកុង​  ​​​ ​តែងតែ​លូកដៃ​​ធ្វើ​បដិវត្ត​ពណ៌​នៅ​​គ្រប់ទី​កន្លែង​លើ​​លោក​​​​  ​ដោយ​បាន​​ញុះញង់​​បង្កើតហេតុការណ៍​ក្នុង​ប្រទេស​និង​តំបន់​ជាង ១០០ ​ទូទាំង​ពិភពលោក​។ ​ ​ ការនេះ​បាន​បង្ហាញ​ឱ្យ​ឃើញថា  ​សហរដ្ឋអាមេរិក​​បាន​ប្រើប្រាស់​​​ “សិទ្ធិមនុស្ស” និង “ប្រជាធិបតេយ្យ” ​ជា​លេស ​ដើម្បី​គាំទ្រ​អំពើ​ហិង្សា​និង​​​ញុះញង់​បង្ក​​​ភាពចលាចល​​នៅ​គ្រប់ទីកន្លែង។

      បន្ទាប់​ពី​បាន​ឆ្លង​កាត់​​ដំណាក់កាល​នៃភាពចលាចល​និង​​គ្មាន​សណ្តាប់ធ្នាប់​​  ​​ហុងកុង​​ត្រូវការ​យ៉ាង​​បន្ទាន់​​ដើម្បី​ស្តារ​ស្ថិរភាព​និង​សណ្តាប់ធ្នាប់សង្គម​ឡើងវិញ​។ ​ក៏ប៉ុន្តែ ​មាន​អ្នកនយោបាយ​អាមេរិក​មួយ​ចំនួន​​បាន​​ដើរ​បញ្ច្រាស់​ពី​​ចរន្ត​នៃ​យុគសម័យ​ ​​ថែមទាំង​​ជំរុញ​​ឱ្យ​​​មេរោគ​នៃភាព​ហិង្សា​រាត​ត្បាត​ដល់​គ្រប់ទីកន្លែង​​​លើ​ពិភពលោក​ទៀតផង​​​។ ​ទង្វើ​នៃ​​អាមេរិក​​​​នឹង​​ត្រូវ​បោះបង់ចោល​​ទាំង​ស្រុង​​ដោយ​សហគមន៍​អន្តរជាតិ​  ​ប្រជាជនចិន​​ ១៤០០​ លាននាក់​​ រួមទាំង​​ប្រជាជន​ហុងកុង​ផងដែរ ​!​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស