邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំសន្ទនាដើម្បីរំលឹកខួប ២០ ឆ្នាំនៃការអនុវត្តច្បាប់មូលដ្ឋាននៃតំបន់រដ្ឋបាលពិសេសម៉ាកាវបានរៀបចំធ្វើឡើងនៅក្រុងប៉េកាំង

2019-12-03 17:41:12 cri

图片默认标题_fororder_澳门基本法20年座谈会1

      គោលការណ៍​“ប្រទេសមួយ​ ប្រព័ន្ធគ្រប់គ្រងពីរ”​ជា​គោលនយោបាយ​​សំខាន់​មួយ​នៃ​​បក្ស​កុម្មុយនិស្ត​ចិន​​ក្នុងបំណង​​សម្រេច​​ឱ្យ​បាន​នូវ​​ការបង្រួម​បង្រួប​ជាតិ​ដោយ​សន្តិវិធី​ ​និង​ជា​​ការបង្កើត​ដ៏​អស្ចារ្យ​មួយ​នៃ​សង្គមនិយម​ដែល​មាន​​លក្ខណៈពិសេស​ចិន  ។ ​សម្រាប់​ច្បាប់​មូលដ្ឋាន​នៃ​តំបន់​រដ្ឋបាលពិសេស​ ​ គឺជា​ការបង្ហាញ​ផ្នែក​ច្បាប់​នៃ​គោលការណ៍​ “ប្រទេសមួយ ​ប្រព័ន្ធ​គ្រប់គ្រងពីរ​”​។  ​​ក្នុង​​ឱកាស​​​ខួប​គម្រប់​ ២០ ​ឆ្នាំ​នៃ​​ការវិលត្រឡប់​មក​កាន់​​មាតុប្រទេស​នៃ​តំបន់​ម៉ាកាវ​ខិត​ជិត​នា​ពេល​ខាង​មុខ​នេះ  ​ ​នៅថ្ងៃទី ៣ ខែធ្នូនេះ ​​កិច្ចប្រជុំ​សន្ទនា​ដើម្បី​រំលឹក​ខួប ២០ ឆ្នាំ​នៃការ​អនុវត្ត​ច្បាប់មូលដ្ឋាន​នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​បាន​​រៀបចំធ្វើឡើង​យ៉ាង​ឱឡារិក​​នៅ​​​ក្រុងប៉េកាំង​​។ ​លោក Li Zhanshu ​​​​សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​​​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​​ ​និង​ជា​​ប្រធាន​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​​ប្រជាជន​ទូទាំង​ប្រទេស​ចិន​​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ព្រមទាំង​ថ្លែង​សន្ទុរកថា​ដ៏​សំខាន់​មួយ។

 

    លោក ​Li ​Zhanshu ​បាន​សង្កត់ធ្ងន់​ថា ​មានតែ​តាមរយៈ​ការ​ការពារ​អធិបតេយ្យភាព ​សន្តិសុខ​ជាតិ​និង​ផលប្រយោជន៍​នៃ​ការអភវឌ្ឍ​ប្រកបដោយ​ប្រសិទ្ធភាព​ប៉ុណ្ណោះ ​ទើប​អាច​រក្សាបាន​នូវ​វិបុលភាព​និង​ស្ថិរភាព​យូរអង្វែង​សម្រាប់​តំបន់​ម៉ាកាវ ​ហើយ​លុះត្រាតែ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​ត្រូវ​បានដាក់​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​អភិបាលកិច្ច​ជាតិ​និង​ការ​ធ្វើ​សមាហរណកម្ម​ទៅក្នុង​ផែនការ​អភិវឌ្ឍន៍​ជាតិ​ទាំងមូល​ទេ ​ទើប​អាច​ធ្វើឱ្យ​តំបន់​ម៉ាកាវ​ឆ្ពោះទៅរក​អនាគត​ថ្មី​ដ៏​ល្អបវរ​មួយ។​ការ​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​នៃ​ច្បាប់​មូលដ្ឋាន​នៃ​តំបន់​ម៉ាកាវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​លាស់​ថា ​"ប្រទេសមួយ​ប្រព័ន្ធគ្រប់​គ្រង​ពីរ" ​គឺជា​ដំណោះស្រាយ​ដ៏​ល្អបំផុត​ចំពោះ​បញ្ហា​តំបន់​ម៉ាកាវ​ដែល​បន្សល់ទុក​ពី​ប្រវត្តិសាស្ត្រ ​ហើយ​វា​ក៏ជា​ប្រព័ន្ធ​ដ៏​ល្អបំផុត​ដើម្បី​រក្សាបាន​នូវ​​វិបុលភាព​និង​ស្ថិរភាព​យូរអង្វែង​បន្ទាប់​ពី​ម៉ាកាវ​វិលត្រឡប់​មក​កាន់​មាតុប្រទេស​វិញ។​យើង​អាច​ធ្វើបាន​និង​ឈ្នះ​ដួងចិត្ត​របស់ប្រជាជន​!"។​

 

កាលពី​ថ្ងៃទី២០​ខែធ្នូ​ឆ្នាំ១៩៩៩ ​រដ្ឋាភិបាលចិន​បាន​អនុវត្ត​អធិបតេយ្យភាព​ទៅលើ​តំបន់​ម៉ាកាវ​ជាថ្មី​ឡើងវិញ​ គឺអនុវត្ត​អធិបតេយ្យភាព​ទាំងមូល​ដែល​រួមមាន​សិទ្ធិគ្រប់គ្រង​ ដែល​រដ្ឋាភិបាល​មជ្ឈិមចិន​បាន​បង្កើតឡើង​តាម​​​រដ្ឋធម្មនុញ្ញ​ក្នុងនាម​ប្រជាជន​អនុវត្ត​សិទ្ធិគ្រប់គ្រង​ទាំងស្រុង​ចំពោះ​តំបន់ម៉ាកាវ ។

លោក​លីចានស៊ូ​បានថ្លែងថា​ ក្នុង​ការអនុវត្ត​ជាក់ស្តែង ​“ប្រទេស​មួយ​​​ប្រព័ន្ធ​គ្រប់គ្រង​ពីរ” ​​ដាច់ខាត​មិន​អនុញ្ញាត​ឱ្យមាន​សកម្មភាព​ណាមួយ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ​អធិបតេយ្យភាព​ជាតិ ​​ប្រឆាំងនឹង​អំណាច​មជ្ឈិមនិង​អំណាចនៃ​ច្បាប់​មូលដ្ឋាន ​ប្រើប្រាស់​តំបន់​រដ្ឋបាល​ពិសេស​ដើម្បី​ជ្រៀតជ្រែក​និងបំផ្លាញ​ផ្ទៃក្នុង ។

លោក​លីចានស៊ូ​បាន​ថ្លែងទៀតថា ​សង្ឃឹមថា ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ការងារ​បណ្តុះ​បណ្តាល​ដល់មន្ត្រី​សាធារណៈ​ស្តីពី​រដ្ឋធម្មនុញ្ញ​និងច្បាប់​មូលដ្ឋាន​​ ​បង្កើន​ការផ្សព្វផ្សាយ​និងអប់រំ​ចំពោះ​យុវជននិង​ក្មេងជំទង់ ៕​​​

 

 

图片默认标题_fororder_澳门基本法20年座谈会2

អ្នកបកប្រែ:邓倩
ប្លុកពិសេស