魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ទូទាំងពិភពលោកទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ គួរតែបន្តខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅសំខាន់ៗ

2019-12-02 15:24:30 cri

    ថ្ងៃទី ​១ ​ខែធ្នូ ​គឺជា​ទិវា​ជំងឺ​អេដស៍​ពិភពលោក។​យោងតាម​ទិន្នន័យ​ពី​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​បានឱ្យ​ដឹងថា ​ចំនួន​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី​នៅ​លើ​ពិភពលោក​បាន​បន្តធ្លាក់​ចុះ​ក្នុង​រយៈពេល ​១០ ​ឆ្នាំ​កន្លងមក​នេះ ​ហើយ​ចំនួន​អ្នក​ដែល​ទទួល​បាន​ការ​ព្យាបាល​បាន​កើន​ឡើង​ជា​លំដាប់។​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​ទូទាំង​ពិភពលោក​ទទួលបាន​ការ​រីកចម្រើន​ដ៏​ធំធេង ​ប៉ុន្តែ​នៅតែ​ត្រូវ​កិច្ចខិតខំប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​ក្នុង​ឆ្នាំ ​២០២០ ​។​

    អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​លើ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព​កាលពី​ឆ្នាំ ​២០១៥ ​ក្នុង​នោះ ​រួមទាំង​ការ​លុប​បំបាត់​អត្រា​ជំងឺអេដស៍​នៅ​ត្រឹម​ឆ្នាំ ​២០៣០ ​។​កម្មវិធី​រួម​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ជំងឺ​អេដស៍ ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​នៃ​បណ្តាប្រទេស​នានា​ឱ្យ​ពង្រឹង​ភាពជា​អ្នកដឹកនាំ​លើ​ការបង្ការ​និង​ព្យាបាល​ជំងឺ​អេដស៍​ដើម្បី​ធា​នា​ថា ​អ្នក​ជំងឺ​អេដស៍​ទទួលបាន​ការ​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស