徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកលីខឺឈាង នាយករដ្ឋមន្ត្រីចិនសន្ទនាទូរស័ព្ទជាមួយលោកប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប

2019-12-02 15:26:51 cri

    កាលពី​យប់​ថ្ងៃទី ១ ខែធ្នូ លោក​លីខឺឈាង នាយករដ្ឋមន្ត្រីចិន​បាន​សន្ទនា​ទូរស័ព្ទ​ជាមួយ​លោកស្រី​Ursula von der Leye ប្រធានថ្មី​នៃគណៈកម្មាធិការ​សហភាពអឺរ៉ុប ។

លោក​លីខឺឈាង​បានថ្លែងថា ចិន​និងអឺរ៉ុប​គឺជា​ដៃគូ​សហប្រតិបត្តិការ​សំខាន់​ទៅវិញទៅមក ។ ការធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ដោយ​គ្រប់ជ្រុងជ្រោយ​មានភាព​ស៊ីជម្រៅ មិនត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​ចិននិង​អឺរ៉ុបប៉ុណ្ណោះទេ ថែមទាំង​មាន​ផលប្រយោជន៍​ដល់​ពិភពលោក​ផងដែរ ។ ក្នុងនាមជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ធំបំផុត​លើពិភពលោក ប្រទេសចិន​នឹង​សកម្ម​អនុវត្ត​តាម​កិច្ចសន្យា​ក្នុង​កិច្ចព្រមព្រៀង​ក្រុងប៉ារីស បន្តកែលំអ​បរិស្ថាន​ក្នុងដំណើរការ​ឧស្សាហូបនីយកម្ម នគរូបនីយកម្ម​និង​ទំនើបកម្ម​នៃកសិកម្ម ។

    លោកស្រី​Ursula von der Leye បានថ្លែងថា អឺរ៉ុប​បាន​យកចិត្តទុកដាក់​ខ្ពស់​ដល់​ទំនាក់ទំនង​រវាង​អឺរ៉ុប​និងចិន ។ លោក​ទន្ទឹង​រង់ចាំ​ទៅប្រទេសចិន​នៅឆ្នាំ ២០២០ ដើម្បី​ចូលរួម​ជំនួប​មេដឹកនាំ​រវាង​សហភាពអឺរ៉ុប​និង​ចិន​លើកទី ២២ ។ គណៈកម្មាធិការ​សហភាពអឺរ៉ុប​អាណត្តិថ្មី​រីករាយ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគីចិន​ក្នុងការ​តទល់នឹង​បម្រែបម្រួល​អាកាសធាតុ​និង​កំណែទម្រង់​នៃអង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជាដើម ដើម្បី​ជំរុញឱ្យ​ទំនាក់ទំនង​រវាង​អឺរ៉ុប​និងចិន​អភិវឌ្ឍ​ទៅមុខ​ជាបន្តបន្ទាប់ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស