អនុលោមតាមបទប្បញ្ញត្តិមានពាក់ព័ន្ធនៃច្បាប់មូលដ្ឋាននៃតំបន់រដ្ឋបាលពិសេសម៉ាកាវសាធារណរដ្ឋប្រជាមានិតចិន និងតាមរយៈការលើកឈ្មោះមន្ត្រីដោយលោកHo Lat Seng ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវអាណត្តិទី ៥ ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានសម្រេចតែងតាំងមន្ត្រីសំខាន់ៗនិងប្រធានសាលាអយ្យការនៃរដ្ឋបាលអាណត្តិទី ៥ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវកាលពីថ្ងៃទី ១ ខែធ្នូ ។ មន្ត្រីទាំងនេះនឹងបំពេញតួនាទីចាប់ពីថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០១៩ ។
លោកChui Sai On ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវបានថ្លែងនាថ្ងៃដដែល ដោយជូនពរអស់ពីដួងចិត្តដល់មន្ត្រីដែលត្រូវបានតែងតាំងទាំងអស់ឱ្យសាមគ្គីគ្នានិងខិតខំតស៊ូជាមួយប្រជាពលរដ្ឋម៉ាកាវ បម្រើប្រទេសជាតិនិងរួមចំណែកថ្មី ដើម្បីឱ្យការអនុវត្តគោលការណ៍“ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”កាន់តែមានស្ថិរភាពយូរអង្វែង ៕