邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមភ្លេងស៊ីមហ្វូនីនៃរោងល្ខោនជាតិចិនបានអញ្ជើញទៅធ្វើការសម្តែងមេត្រីភាពនៅកូរ៉េខាងជើង

2019-12-02 15:47:12 cri

      តប​តាម​សេចក្តីអញ្ជើញ  ​ក្រុម​ភ្លេង​ស៊ីមហ្វូនី​នៃ​រោង​ល្ខោន​ជាតិ​ចិន​បាន​​ទៅ​បំពេញទស្សនកិច្ច​និង​ធ្វើការសម្តែង​ជា​មេត្រីភាព​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ចាប់ពី​ថ្ងៃទី ២៩ ​ខែវិច្ឆិកា​ដល់​ថ្ងៃទី ២ ​ខែធ្នូ​ឆ្នាំ ២០១៩។ ​លោក Pak Kwang-ho  ​និង​លោក ​Ri Su-yong  ​ដែលជា​​សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​​មជ្ឈិម​បក្ស​ពលករ​កូរ៉េ​ខាង​ជើង  ​,​អ្នកទទួល​ខុសត្រូវ​មកពី​គ្រប់​ក្រសួង​ស្ថាប័ន​រដ្ឋាភិបាល​​និង​បក្ស​ ​និង​​ឥស្សរជន​គ្រប់​មជ្ឈដ្ឋាន​​កូរ៉េ​ខាង​ជើង​​បាន​ចូលរួម​ទស្សនា​ការសម្តែង​។ ​ភាគី​កូរ៉េ​ខាង​ជើង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទេពកោសល​សិល្បៈ​ដ៏​អស្ចារ្យ​​នៃ​សិល្បករ​សិល្បការិនី​ចិន​ ​​ព្រមទាំង​បាន​ថ្លែងថា ​​​ការ​សម្តែង​និង​ទស្សនកិច្ច​លើក​នេះ​បាន​ជួយ​​បង្កើន​​បន្ថែម​នូវ​មនោសញ្ចេតនា​​មេត្រីភាព​​រវាង​ប្រជាជន​ប្រទេស​ទាំងពីរ  ​ក៏ដូចជា​បាន​ដើរ​តួនាទី​យ៉ាង​វិជ្ជមាន​ដល់​​ការរឹត​​ចំណង​មិត្តភាព​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ​កូរ៉េ​ខាងជើង​និងចិន​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​៕​​​​

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស