李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWang Qishan អញ្ជើញចូលរូមពិធីសម្ពោធបើកវេទិកាអន្តរជាតិCongdu ឆ្នាំ ២០១៩ ព្រមទាំងថ្លែងសន្ទរកថា

2019-12-02 15:46:57 cri

       កាលពី​ថ្ងៃទី​ ១ ខែ​ធ្នូ លោក​Wang Qishan​ អនុប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ចូលរួម​​ពិធីសម្ពោធបើក​វេទិកា​អន្តរជាតិ​Congdu ឆ្នាំ​ ២០១៩ ព្រម​ទាំង​ថ្លែង​សន្ទរកថា​នៅក្រុង​ក្វាង​ចូវ ប្រទេស​ចិន​ ។

លោក​Wang Qishan​  បាន​ថ្លែង​ថា​ សន្តិភាព​និង​ការអភិវឌ្ឍ​ជា​ប្រធានបទ​សំខាន់​នៃ​យុគសម័យ​ ។ ពហុភាគីនិយម​ជា​ជម្រើស​ដ៏​ចាំ​បាច់​នៃ​មនុស្ស​ជាតិ​ ។ ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​និង​ការអភិវឌ្ឍ​រួម​ជាតម្រូវ​ការ​ជាទូទៅ​​នៃបណ្តាប្រទេស​នានា​លើ​ពិភពលោក​ ។

លោក​Wang Qishan​ បានបញ្ជាក់​ថា​ ប្រទេស​ចិន​ជា​អ្នក​គាំពារនិង​អនុវត្ត​​ជាក់ស្តែង​នូវ​​ពហុភាគីនិយម​ គោរពជានិច្ចនូវ​គោល​​បំណងនិង​គោល​ការណ៍នៃ​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ​ ដោយ​បំពេញ​ទំនួល​ខុសត្រូវ​អន្តរជាតិ​យ៉ាង​សកម្ម ដើម្បី​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​ងើប​ឡើង​វិញ​នូវ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ។ ប្រទេស​ចិន​បាន​បើក​ទូលាយ​ទីផ្សារ​យ៉ាង​សកម្ម​ ប្រកាន់ខ្ជាប់​នូវការ​អភិវឌ្ឍដោយ​​សន្តិវិធី​ និង​ផ្តល់​ផលប្រយោជន៍​ដល់​ពិភពលោក​តាម​រយៈការ​អភិវ​ឌ្ឍ​របស់ខ្លួន ។

​    លោក​Wang Qishan​ បាន​ថ្លែង​ថា​ ប្រទេស​ចិន​មាន​ឆន្ទៈរួ​ម​សហការ​ជាមួយ​សហគមន៍​​​អន្តរជាតិ​ ដើម្បីអនុវត្ត​តាម​របៀបវារៈនៃ​ការ​​អភិវឌ្ឍន៍ប្រកប​ដោយ​ចីរភាពឆ្នាំ​២០៣០​ ក្នុង​ន័យ​កសាង​សង្គមសុភមង្គល​​មួយ​ដែ​ល​ប្រកប​ដោយ​បរិយាប័ន្ននិង​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅវិញ​ទៅមក​​ ។

        វេទិកា​អន្តរជាតិ​Congdu ឆ្នាំ​ ២០១៩ បាន​ប្រារព្ធឡើង​ក្រោម​ប្រធានបទ​ស្តីពី​ “​​ ពហុភាគី​និយម​និង​ការ​​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព “ ។ អតីតអ្នក​នយោបាយ​អន្តរជាតិនិង​​អ្នក​ទទួល​ខុសត្រូវ​នៃអង្គការ​អន្តរជាតិ សហគ្រិន​ជាតិ​និងអន្តរជាតិ​ អ្នកជំនាញ​និង​បញ្ញវន្តជាង​ ២៦០ រូប​បាន​ចូលរួម​វេទិកាលើកនេះ ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស