马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនប្រកាសគម្រោងអភិវឌ្ឍន៍ស្តីពីការធ្វើសមាហរណកម្មនៅតំបន់ដីសណ្តទន្លេយ៉ាងសេ

2019-12-02 15:46:27 cri

ប្រទេស​ចិន​បាន​ប្រកាស​គ្រោងផែនការអភិវឌ្ឍន៍ស្តីពី​ការ​ធ្វើ​សមាហរណកម្មនៅ​តំបន់ដីសណ្ត​ទន្លេ​យ៉ាងសេ​កាល​ពី​ថ្ងៃ​ទី​១ខែ​ធ្នូ ​នេះ​ជា​វិធានការ​ដ៏​សំខាន់​មួយ​សម្រាប់​បំពេញ​បន្ថែមលើ​ការងារ​នៃ​កំណែទម្រង់​និង​ការ​បើក​ទូលាយ​នៃ​ប្រទេស​ចិនដែល​នឹង​គួបផ្សំ​គ្នា​ជា​មួយ​កិច្ច​កសាង​ខ្សែក្រវាត់​និង​ផ្លូវ​និង​កិច្ច​កសាង​មហា​តំបន់ឈូងសមុទ្រ​ក្វាងទុង ​ហុងកុង​និង​ម៉ាកាវជា​ដើម។

តំបន់ដីសណ្ត​ទន្លេ​យ៉ាងសេ​ជា​តំបន់​មួយ​ដែល​មាន​កម្លាំង​ច្នៃ​ប្រឌិត​ថ្មី​យ៉ាង​ខ្លាំង​ក្លា​បំផុត​នៃ​ប្រទេស​ចិន ​ទំហំ​សេដ្ឋកិច្ច​នៃ​តំបន់​នេះ​ត្រូវ​ជា​១​ភាគ​៤​នៃ​ប្រទេស​ទាំង​មូល។

ក្របខ័ណ្ឌ​នៃ​គម្រោង​ផែនការ​អភិវឌ្ឍន៍​នេះ​គ្របដណ្តប់​ទី​ក្រុង​ស៊ាងហៃ ​ខេត្ត​Jiangsuខេត្ត​Zhejiangនិង​ខេត្ត​Anhuiដែល​មាន​ទំហំ​ជាង​៣សែន​៥​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ​​។យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​នៅ​តំបន់​នេះ​គឺ​បង្កើត​ប៉ូល​កំណើន​សម្រាប់​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា​និង​រស់រវើក ​សម្រេច​ឱ្យ​ទៅ​ជា​តំបន់​នាំ​មុខ​គេផ្នែក​ទំនើបភាវូបនីយកម្មជា​ដើម។

គម្រោងផែនការនេះ​បាន​កំណត់​ថា ​ត្រឹម​ឆ្នាំ​២០២៥ ​តំបន់​នេះ​នឹង​សម្រេច​គោលដៅ​ដូចជា​​អត្រា​នគរូបនីយកម្ម​នៃ​ប្រជាជន​​ឡើង​ដល់​៧០ភាគ​រយ​ ​អត្រា​ប្រព័ន្ធ​5G​គ្របដណ្តប់​ឡើង​ដល់​៨០ភាគរយ​ជា​ដើម។

អ្នកបកប្រែ:马小青
ប្លុកពិសេស