邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«បទប្បញ្ញត្តិស្តីពីការអនុវត្តច្បាប់សុវត្ថិភាពចំណីអាហារ»ថ្មីរបស់ចិនបានចាប់ផ្តើមអនុវត្តជាផ្លូវការដោយបន្ថែមនូវយន្តការផាកពិន័យដល់អ្នករំលោភច្បាប់

2019-12-02 15:42:45 cri

      «​បទប្បញ្ញត្តិ​ស្តីពី​ការអនុវត្ត​ច្បាប់​សុវត្ថិភាព​ចំណីអាហារ​»​​ដែល​ប្រទេស​ចិន​ទើប​បញ្ចប់​​​ការ​ធ្វើ​​វិសោធនកម្ម​នាពេល​កន្លងទៅនេះ​​​​បាន​​​ចូលជាធរមាន​ជា​ផ្លូវការ​​នៅ​ក្នុង​ខែ​ធ្នូ​ ២០១៩ នេះ​។ ​បទប្បញ្ញត្តិ​មួយ​នេះ​​គឺ​បង្កើន​ការដាក់ទណ្ឌកម្ម​ចំពោះ​ការរំលោភ​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ ដោយ​ស្រប​តាម​បទដ្ឋាន​​ចំនួន ៤ ​ពោលគឺ ​ស្តង់ដារ​ដ៏​​តឹងរ៉ឹង​បំផុត  ​ត្រួត​ពិនិត្យ​​យ៉ាង​ម៉ឺងម៉ាត់​បំផុត​  ​ដាក់ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​បំផុត ​និង​គណនេយ្យភាព​ដល់​អ្នក​ទទួល​ខុសត្រូវ​ដ៏​មធ្យ័ត​​បំផុត​ ។  ​​ជាមួយគ្នានេះ​​បាន​បង្កើត​ថ្មី​នូវ​យន្តការ “ផាកពិន័យ​ដល់​​អ្នក​រំលោភ​ច្បាប់​​”​ ផងដែរ។

      អ្នកជំនាញការ​បាន​ថ្លែងថា  ​ប៉ុន្មានឆ្នាំចុងក្រោយនេះ ​​សភាពការណ៍​ផ្នែក​សុវត្ថិភាព​ចំណីអាហាររបស់​ប្រទេស​ចិន​​ត្រូវបាន​កែ​លម្អ​​កាន់តែ​ប្រសើរឡើង​ ។ ​បទប្បញ្ញត្តិ​នេះ​អាច​​ជួយ​បង្កើន​ប្រសិទ្ធភាព​​ដល់​ការអនុវត្ត​ច្បាប់​ស្តីពី​សុវត្ថិភាព​ចំណីអាហារ​ចិន​ ​និង​ជួយលើកកម្ពស់​យ៉ាង​ប្រាកដ​ប្រជា​ដល់​​កម្រិត​ទូទៅ​នៃ​​សុវត្ថិភាព​ចំណី​អាហារ​នៃ​ប្រទេស​ចិន៕​​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស