孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បារាំង អាល្លឺម៉ង់និងអង់គ្លេសស្វាគមន៍ប្រទេសអឺរ៉ុបចំនួន៦ក្នុងការចូលរួមយន្តការទូទាត់ថ្មីសម្រាប់ការធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

2019-12-02 14:56:28 cri

    ក្រសួង​ការបរទេស​បារាំង​បាន​ប្រកាស​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី៣០​ខែវិចិ្ឆកាថា ​បារាំង ​អាល្លឺម៉ង់​និងអង់គ្លេស​ស្វាគមន៍​ប្រទេស​អឺរ៉ុប​ចំនួន៦​ដូចជា​បែលហ្ស៊ិក​ជាដើម​ចូលរួម​យន្តការ​ទូទាត់​ INSTEX ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយនឹង​អ៊ីរ៉ង់ ​ដើម្បី​គាំពារ​ពាណិជ្ជកម្ម​ស្របច្បាប់​រវាងអឺរ៉ុប​និងអ៊ីរ៉ង់ ។

    សេចក្តីថ្លែងការណ៍​បាន​គូសបញ្ជាក់​ម្តងទៀតនូវ​សារសំខាន់នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ស្តីពី​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​ដោយ​គ្រប់ជ្រុងជ្រោយ​និងមាន​ប្រសិទ្ធភាព ​។ សេចក្តីថ្លែងការណ៍​ថ្លែងថា ​នឹងបន្ត​គាំទ្រ​ការដោះស្រាយ​បញ្ហាមាន​ពាក់ព័ន្ធ​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ការទូត ។

    យន្តការ​ទូទាត់​ ​INSTEX​ បានបង្កើត​ឡើងនៅ​ដើមឆ្នាំ​២០១៩នេះ​ គឺជា​យន្តការ​ទូទាត់​ប្រាក់​ក្រៅ​​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក​ដែលដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ ដែលអាច​ជួយ​ឱ្យ​សហគ្រាសអឺរ៉ុប​បញ្ចៀស​ពី​ការដាក់ទណ្ឌកម្ម​ជាឯកតោភាគី​របស់​អាមេរិក​ទៅលើ​អ៊ីរ៉ង់ ​នាំឱ្យ​សហភាពអឺរ៉ុប​បន្តធ្វើ​ពាណិជ្ជកម្ម​ជាមួយអ៊ីរ៉ង់ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស