魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហោស្រពភាពយន្តអន្តរជាតិកោះហៃណានលើកទី ២ ធ្វើឡើងដើម្បីជំរុញការអភិវឌ្ឍវិស័យវប្បធម៌ប្រកបដោយគុណភាពខ្ពស់

2019-12-02 15:23:02 cri

图片默认标题_fororder___172.100.100.3_temp_9500033_1_9500033_1_1_d7ff3886-7e40-451e-9d07-f7c84b379099

    កាលពី​ថ្ងៃទី ​១ ​ខែធ្នូ ​មហោស្រព​ខ្សែភាពយន្ត​អន្តរជាតិ​កោះ​ហៃណាន​លើកទី ​២ ​បាន​សម្ពោធ​បើក​នៅក្រុង​សានយ៉ា​នៃ​ខេត្ត​ហៃណាន។​

    លោក ​Shen ​Haixiong ​អនុរដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​និងជា​អគ្គនាយក​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ថ្លែង​សុន្ទរកថា​ថា ​ការអភិវឌ្ឍ​របស់​ខេត្ត​ហៃណាន ​គឺជា​សក្ខីភាព​ដ៏​សំខាន់​មួយ​នៃ​កំណែទម្រង់​និង​បើកទូលាយ​របស់​ចិន​ក្នុង​រយៈពេល ​៤០ ​ឆ្នាំនេះ។​នៅក្នុង​យុគសម័យ​ថ្មីនេះ ​ប្រទេសចិន​កំពុង​ឆ្ពោះ​ទៅរក​មហាអំណាច​ខ្សែភាពយន្ត​មួយ​។​នាពេលអនាគត ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​នឹង​ខិតខំ​បង្កើត​ខ្សែភាពយន្ត​ដ៏ល្អបំផុត​ឱ្យ​កាន់តែច្រើន​។លោក​រំពឹងថា ​ផលិតករ​ខ្សែ​ភាពយន្ត​មកពី​គ្រប់ទិសទី​លើ​ពិភពលោក​នឹង​រួមគ្នា​ចូលរួម​មហោស្រព​ខ្សែភាពយន្ត​អន្តរជាតិ​កោះ​ហៃណាន​ដែល​ជា​វេទិកា​ប្រាស្រ័យ​ទាក់ទងគ្នា​ដើម្បី​ចូល​រួមចំណែក​ផែ្នក​ប្រាជ្ញា​ក្នុង​ការអភិវឌ្ឍ​ខ្សែភាពយន្ត​ពិភពលោក​និង​ផ្តល់​នូវ​កម្លាំង​វិជ្ជមាន​បន្ថែមទៀត​សម្រាប់​ការ​កសាងសហគមន៍​រួម​វាសនា​នៃ​មនុស្សជាតិ។​

图片默认标题_fororder___172.100.100.3_temp_9500033_1_9500033_1_1_6d4baca3-4856-4aab-813b-62350b91cde1

    មហោស្រព​ខ្សែភាពយន្ត​អន្តរជាតិ​កោះ​ហៃណានត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ​២០១៨ ​។​សម្រាប់​ការ​ប្រកួតប្រជែង​ដណ្តើម​"ពានរង្វាន់​ដូង​មាស"​ក្នុង​ឆ្នាំនេះ​មាន​ខ្សែភាពយន្ត​ចំនួន ​១៤៩៥ ​មកពី​បណ្តាប្រទេស ​និង​តំបន់ ​ចំនួន ​៨០ ​ចូលរួម។​

    អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ធ្វើ​ការផ្សាយ​ផ្ទាល់​ចំពោះ​ពិធី​សម្ពោធបើក​តាម​រយៈ​ប៉ុស្តិ៍​ HD​ បែប​4K ​៕​

图片默认标题_fororder___172.100.100.3_temp_9500033_1_9500033_1_1_3476ca16-6210-4875-8495-52827729f310

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស