魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Henry Alfred Kissinger អតីតរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក

2019-11-23 14:59:18 cri

图片默认标题_fororder_基辛格

    លោក ​ស៊ីជីនភីង ​ប្រធានរដ្ឋ​ចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Henry ​Alfred ​Kissinger ​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​នៅ​វិមាន​សភា​ប្រជាជនចិន​កាលពី​ថ្ងៃទី ​២២​ ខែ​វិច្ឆិកា។​

    ថែ្លងក្នុង​កិច្ចជំនួប ​លោក ​ស៊ីជីនភីង ​បាន​ចង្អុលបង្ហាញ​ថា ​ទំនាក់ទំនង​ចិន-អាមេរិក​នា​ពេល​បច្ចុប្បន្ន ​គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដ៏សំខាន់​មួយ ​ហើយ​ប្រឈម​នឹង​ការលំបាក​និង​បញ្ហា​មួយចំនួន។​ភាគីទាំងពីរ ​ចិន​និង​អាមេរិក​គួរតែ​ពង្រឹង​ការប្រាស្រ័យ​ទាក់​ទង​គ្នា​លើ​បញ្ហា​យុទ្ធសាស្ត្រ​និង​បង្កើន​ការយោគយល់​គ្នា​ទៅវិញ​ទៅមក។​ភាគី​ទាំង​ពីរគួរ​តែ​គិតពិចារណា​ពី​ផលប្រយោជន៍​ជាមូលដ្ឋាន​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​និង​ប្រជាជន​ពិភពលោក ​ក៏ដូចជា​គោរពគ្នា​ទៅវិញ​ទៅមក​ព្រមទាំង​កិច្ចសហប្រតិបត្តិការ​និង​ឈ្នះ-ឈ្នះ​ដើម្បី​ជំរុញ​ឱ្យ​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក​អភិវឌ្ឍ​ឆ្ពោះទៅ​មុខ​ក្នុង​ទិសដៅ​ដ៏​ត្រឹម​ត្រូវ។​

    ជាការ​ឆ្លើយតប ​លោក​ Henry ​Alfred ​Kissinger ​បាន​ថែ្លងថា ​នាពេល​បច្ចុប្បន្ននេះ ​បរិបទ​នៃ​យុគសម័យ​បាន​ផ្លាស់ប្តូរ ​ហើយ​សារៈសំខាន់​នៃ​ទំនាក់ទំនង​រវាង​អាមេរិក​និង​ចិន​កាន់តែ​មាន​ភាពលេចធ្លោ​ជាងមុន។​ភាគីទាំងពីរ​គួរតែ​ពង្រឹង​ការប្រាស្រ័យ​ទាក់​ទង​គ្នា​ជា​យុទ្ធសាស្ត្រ ​ខិតខំ​ស្វែងរក​ដំណោះស្រាយ​វិវាទ​ដោយ​សមរម្យ ​ក៏ដូចជា​បន្ត​អនុវត្ត​ការ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដែល​វា​មាន​សារៈ​សំខាន់យ៉ាង​ខ្លាំង​សម្រាប់​ប្រទេស​ទាំងពីរ​និង​ពិភពលោក៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស