魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សារការងារជាមួយលោកស្រី Kristalina Georgieva អគ្គនាយកអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ

2019-11-22 15:06:24 cri

图片默认标题_fororder_耶娃

    លោក ​ស៊ីជីនភីង​ ប្រធានរដ្ឋចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី ​Kristalina ​Georgieva ​អគ្គនាយក​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​នៅ​វិមាន​សភា​ប្រជាជន​ចិន​នៅ​ថ្ងៃទី ​២២ ​ខែវិច្ឆិកា។

    ថែ្លងក្នុង​កិច្ចជំនួប ​លោក ​ស៊ីជីនភីង ​បាន​ចង្អុលបង្ហាញ​ថា ​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ​ប្រទេស​ចិន​និង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ស្តីពី​ការលើក​កម្ពស់​កិច្ចកសាង​សមត្ថភាព​ជាតិ​ដោយ​ផ្តោតលើ​ការ​រួមគ្នា​កសាង​គំនិត​ផ្តួច​ផ្តើម​"ខ្សែ​ក្រវាត់​និង​ផ្លូវ"​និង​បង្កើន​នូវ​បរិយាកាស​ទន់​ភ្លន់​សម្រាប់​កិច្ចសហប្រតិបត្តិការ​ល្អ​ជាដើម។​ប្រទេស​ចិន​មានឆន្ទៈ​ធ្វើ​កិច្ចសហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។​

    លោក ​ស៊ីជីនភីង ​បាន​សង្កត់ធ្ងន់​ថា ​ប្រទេសចិន​នឹង​ប្រកាន់ខ្ជាប់​នូវ​គំនិត​អភិវឌ្ឍន៍​ថ្មី ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​មាន​គុណភាព​ខ្ពស់​និង​លើកកម្ពស់​ការ​បើក​ទូលាយ​ក្នុង​កម្រិត​កាន់តែ​ខ្ពស់​ជាបន្តបន្ទាប់​ដើម្បី​ផ្តល់​នូវ​កាលានុវត្ថភាព​ថ្មី​កាន់តែច្រើន​សម្រាប់​កំណើន​សេដ្ឋកិច្ច​ពិភពលោក។​

    លោកស្រី ​Kristalina ​Georgieva ​បាន​ថែ្លងថា ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​គាំទ្រយ៉ាង​រឹងមាំ​ដល់​ការ​ធានារក្សា​នូវ​ពាណិជ្ជកម្មសេរី​និង​បើកទូលាយ​ ក៏ដូចជា​ខិតខំ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រកបដោយ​សន្តិភាព។​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិមាន​ឆន្ទៈ​ក្នុង​ការ​ជំរុញ​យ៉ាងសកម្ម​នូវ​ការកសាង​សហគមន៍រួម​វាសនា​នៃ​មនុស្សជាតិ​ជាមួយភាគីចិន ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស្តីពី​ការ​រួមគ្នា​កសាង​គំនិត​ផ្តួច​ផ្តើម​"ខ្សែ​ក្រវាត់​និង​ផ្លូវ"​និង​ជួយ​ប្រទេស​កំពុងអភិវឌ្ឍន៍​ឱ្យ​សម្រេច​បាន​នូវ​ការអភិវឌ្ឍ​កាន់តែ​ប្រសើរឡើង៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស