孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បញ្ជីផ្ទៀងផ្ទាត់នៃសេដ្ឋកិច្ចចិនបញ្ចេញសញ្ញាវិជ្ជមានធំៗចំនួនបី

2019-11-21 15:05:17 cri

    កាលពី​ថ្ងៃទី២០​ខែវិចិ្ឆកា​ នាយកដ្ឋាន​ស្ថិតិជាតិចិន​បាន​ប្រកាស​លទ្ធផល​ត្រួតពិនិត្យ​សេដ្ឋកិច្ច​ទូទាំង​ប្រទេស​លើកទីបួន​ ដោយ​បង្ហាញថា ​ក្នុង​រយៈពេល​៥ឆ្នាំកន្លង​ទៅនេះ ​សេដ្ឋកិច្ច​ចិនកំពុង​រីកចម្រើន​ដោយ​នឹងនរ​ឆ្ពោះទៅកាន់​ទិសដៅ​អភិវឌ្ឍន៍​ដ៏មាន​គុណភាព​ខ្ពស់ ។ ​ទីមួយ ​របរសេវាកម្ម​​បាន​អភិវឌ្ឍន៍​ឆាប់រហ័ស ​ហើយ​នាំឱ្យ​រចនាសម្ព័ន្ធ​នៃសេដ្ឋកិច្ច​ចិនបន្តមាន​ភាពប្រសើរ​ឡើង ។ ​ទីពីរ ​បរិយាកាស​ពាណិជ្ជកម្ម​កាន់តែ​ល្អប្រសើរ​ឥតឈប់ឈរ​ តួអង្គ​ទីផ្សារ​បាន​កើនឡើង​​ច្រើន​ ដែលបន្ថែម​កម្លាំង​ចលករ​សម្រាប់​ការអភិវឌ្ឍ​ដ៏មាន​គុណភាព​ខ្ពស់នៃ​សេដ្ឋកិច្ច ។​ ទីបី ​ការច្នៃប្រឌិតថ្មី​សម្រាប់​ការជំរុញ​ការអភិវឌ្ឍ​បានសន្សំ​កម្លាំង​កាន់តែ​ច្រើនឡើងៗ​សម្រាប់​ការអភិវឌ្ឍ​គុណភាព​ខ្ពស់នៃ​សេដ្ឋកិច្ច​ប្រទេសចិន ។

    ទោះបីជា​ភាពមិន​ប្រាកដ​ប្រជា​នៃ​ការអភិវឌ្ឍ​បាន​កើនឡើង​ ក៏ប៉ុន្តែ​និន្នាការ​ដែល​សេដ្ឋកិច្ច​ចិនរីកចម្រើន​ល្អប្រសើរ​ជាយូរអង្វែង​នឹងមិន​ផ្លាស់ប្តូរទេ​ នឹងផ្តល់​ការគាំទ្រ​កាន់តែ​ខ្លាំងឡើង​ដល់កំណើន​សេដ្ឋកិច្ច​ពិភពលោក ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស