魏伟
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

"ការគាំទ្រយ៉ាងម៉ឺងម៉ាត់"ចំនួន ៣ ចង្អុលបង្ហាញពីដំណោះស្រាយបញ្ហាហុងកុង

2019-11-18 15:25:04 cri

     នៅ​ថ្ងៃទី ​១៨ ​ខែវិច្ឆិកា ​វិទ្យុ​អន្តរជាតិ​ចិន​បាន​ចេញ​ផ្សាយ​បទអត្ថាធិប្បាយ​មួយ​ក្រោមចំណង​ជើង​ថា ​<"ការគាំទ្រ​យ៉ាង​ម៉ឺងម៉ាត់"​ចំនួន ​៣ ​ចង្អុលបង្ហាញ​ពី​ដំណោះ​ស្រាយ​បញ្ហា​ហុង​កុង>។

    អត្ថបទ​បញ្ជាក់​ថា ​លោក​ ស៊ីជីនភីង ​ប្រធានរដ្ឋចិន​បាន​បង្ហាញ​នូវ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ស្តីពីបញ្ហា​ហុងកុង​អំឡុងពេល​អញ្ជើញ​ចូលរួម​កិច្ចជំនួប​លើកទី​ ១១ ​រវាង​មេដឹក​នាំ​នៃ​បណ្តាប្រទេស ​BRICS ​។លោក​បាន​សង្កត់ធ្ងន់​ថា ​ការ​ទប់ស្កាត់​ភាពចលាចល​និង​រៀបចំ​ស្តារ​របៀប​រៀប​រយ​សង្គម​ឡើងវិញ ​គឺជា​ភារកិច្ច​ចម្បងបំផុត​របស់​ហុងកុង​ក្នុងពេល​បច្ចុប្បន្ន។​​រដ្ឋាភិបាល​មជ្ឈិម​នឹង​ផ្តល់​ការគាំទ្រ​យ៉ាង​មុតមាំ​ជា​បន្តបន្ទាប់​ដល់​អភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេសហុង​កុង​ក្នុង​ការ​ដឹកនាំ​ស្ថាប័ន​រដ្ឋបាល​ពិសេស​ហុងកុង​ធ្វើអភិបាលកិច្ច​តាម​ច្បាប់និង​គាំទ្រ​យ៉ាង​មុតមាំ​ដល់​សមត្ថកិច្ច​ប៉ូលិស​ហុងកុង​ក្នុង​ការ​អន្តវត្តច្បាប់​ព្រមទាំង​គាំទ្រ​យ៉ាង​មុត​មាំ​ដល់​ស្ថាប័ន​តុលាការ​របស់​ហុងកុង​ក្នុង​ការផ្តន្ទា​ទោស​ឧក្រិដ្ឋជន​តាម​នីតិវិធី​ច្បាប់​។​

    អត្ថបទ​ចង្អុលបង្ហាញ​ថា ​អស់​រយៈពេល​ជាង ​៥ ​ខែ​មកហើយ ​ឥរិយាបថ​របស់​ក្រុម​ឧក្រិដ្ឋជន​បង្ក​ហិង្សា​បាន​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ការ​គ្រប់គ្រង​តាម​ច្បាប់​និង​របៀបរៀបរយ​សង្គម​បាន​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​វិបុលភាព​និង​ស្ថិរភាព​ហុងកុង​និង​បាន​បំពាន​ខ្សែបន្ទាត់​ក្រហម​នៃ​គោលការណ៍ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ។​នៅលើ​ទឹកដី​នៃ​ប្រទេសចិន ​ឥរិយាបថ​ទាំងឡាយ​ណា​ដែល​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ការ​គ្រប់គ្រង​តាម​ច្បាប់ ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​វិបុលភាព​និង​ស្ថិរភាព​ហុងកុង​និង​បំពាន​ខ្សែបន្ទាត់​ក្រហម​នៃ​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ​ដាច់ខាត​មិនត្រូវ​បាន​អនុញ្ញាតឱ្យ​បន្តធ្វើ​ឡើយ៕​

អ្នកបកប្រែ:魏伟

ពិភាក្សា()