郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចជំនួបលើកទី១១នៃអ្នកដឹកនាំប្រទេស BRICS ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ

2019-11-15 11:17:24 cri

图片默认标题_fororder_1125233796_15737624934731n

 

      ថ្ងៃទី ១៤​ ខែ​វិច្ឆិកា​ តាម​ម៉ោង​ក្នុង​តំបន់ កិច្ច​ជំនួប​លើក​ទី​១១​នៃ​អ្នក​ដឹក​នាំ​ប្រទេស​ BRICS ​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​ប្រេស៊ីលីយ៉ា រដ្ឋធានី​ប្រទេស​ប្រេស៊ីល​ ។ អ្នក​ដឹក​នាំនៃ​​ប្រទេសBRICS ទាំង​៥ គឺ​ចិន​ រុស្ស៊ី ឥណ្ឌា អាហ្វ្រិក​ខាង​ត្បូង​និង​ប្រេស៊ីល​បាន​ផ្លាស់​ប្តូរ​មតិ​យោបល់​យ៉ាង​ជ្រាល​ជ្រៅ​អំពី​ប្រធាន​បទ​ស្តីពី “​កំណើន​សេដ្ឋកិច្ច​បង្ក​អនាគតនៃ​នវានុវត្តន៍​” ​ដោយ​ផ្តោត​លើ​កិច្ច​សហប្រតិបតិ្តការ​រវាង​ប្រទេស​ BRICS និង​បញ្ហា​អន្តរជាតិ​សំខាន់ៗ​ដែល​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា ព្រម​ទាំង​បាន​ឈាន​ដល់​មតិឯកភាព​រួម​យ៉ាង​ទូលំទូលាយ ។

      ក្នុង​កិច្ច​ជំនួប លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ដែល​មាន​ចំណង​ជើង​ថា «​ចាប់​ដៃ​គ្នា ខិត​ខំ​ប្រឹង​ប្រែង​ចារ​ទំព័រ​ថ្មី​នៃ​​កិច្ច​សហប្រតិបតិ្តការ​ » ដោយ​បាន​គូស​បញ្ជាក់​ថា ប្រទេស​ BRICS គួរបង្ហាញ​ពី​ភាព​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ ផ្តួច​ផ្តើម​និង​អនុវត្តតាម​​ពហុភាគី​និយម ក្នុ​ងន័យ​បង្ក​បង្កើត​បរិយាកាស​សន្តិសុខ​ដែល​ប្រកប​ដោយ​សន្តិភាព​និង​ស្ថិរភាព ក្តាប់​ជាប់​នូវ​កាលានុវត្តភាព​យុគសម័យ​នៃ​កំណែ​ទម្រង់​និង​ការ​ច្នៃ​ប្រឌិត​ថ្មី ក្នុង​ន័យ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ថ្មី​រវាង​ប្រទេស​BRICS ត្រួស​ត្រាយ​ឥត​ឈប់ឈរ​នូវវិសាលភាព​​និង​ភាព​ស៊ី​ជម្រៅ​នៃ​ការ​ផ្លាស់​ប្តូរ​លើ​វិស័យ​វប្បធម៌​មនុស្សជាតិ ។ ប្រទេស​ចិន​នឹង​ប្រកាន់​ខ្ជាប់​ការ​បើក​ទូលាយ​ចំពោះ​បរទេស ជំរុញការ​រួម​គ្នា​កសាង​ “​ខ្សែ​ក្រវាត់​និង​ផ្លូវ​”​ប្រកប​ដោយ​គុណភាព​ខ្ពស់ ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បីឈាន​ដល់​ការ​បង្កើត​សហគមន៍​រួម​វាសនា​តែ​មួយ​​របស់​អាស៊ី​ប៉ាស៊ីហ្វិក​​ក៏​ដូច​ជា​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្សជាតិ​ផង​ដែរ ។

图片默认标题_fororder_1125233796_15737625215451n

      ក្នុង​កិច្ច​ជំនួប អ្នក​ដឹក​នាំ​នៃ​ប្រទេសទាំង​​៥បាន​មូល​គំនិត​គ្នា​ថា នឹង​រួម​ចិត្ត​រួម​កម្លាំង​គ្នា​ ក្នុង​ន័យ​បង្កើនជា​​យន្តការ​សហប្រតិបតិ្តការ​ប្រទេស​BRICS ដើម្បី​សម្រេច​បាន​នូវ​វឌ្ឍនភាព​និង​វិបុលភាព​រួម​ ។

      សូម​បញ្ជាក់​ថា កិច្ច​ជំនួប​លើក​នេះ​បាន​ចេញ​ផ្សាយ​«​សេចកី្ត​ប្រកាស​ស្តីពី​កិច្ច​ជំនួប​លើក​ទី​១១​នៃ​អ្នកដឹក​នាំ​ប្រទេស​BRICS​​ក្រុង​ប្រេស៊ីលីយ៉ា» ផង​ដែរ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស