翟茜茜
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកស៊ី ជីនភីង ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចសន្ទនារវាងថ្នាក់ដឹកនាំនៃប្រទេសBRICSជាមួយក្រុមប្រឹក្សាឧស្សាហកម្មនិងពាណិជ្ជកម្មប្រទេសBRICSនិងធនាគារអភិវឌ្ឍន៍ថ្មី

2019-11-15 19:42:38 cri

图片默认标题_fororder_1125233893_15737702856121n

      ថ្ងៃទី ១៤ ខែវិច្ឆិកា តាម​ម៉ោង​ក្នុងតំបន់​ កិច្ចសន្ទនា​​រវាង​​ថ្នាក់ដឹក​នាំ​នៃប្រទេស​BRICSជា​មួយ​ក្រុមប្រឹក្សា​ឧស្សាហកម្មនិង​ពាណិជ្ជកម្ម​ប្រទេស​BRICSនិង​ធនាគារអភិវឌ្ឍន៍​ថ្មីបាន​បើក​ធ្វើ​នៅ​ក្រុង Brasilia ប្រទេស​ប្រេស៊ីល​ ក្រោម​វត្តមាន​របស់​លោក​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​ លោក​Jair Bolsonaroប្រធានាធិបតី​ប្រេស៊ីល លោក​Putinប្រធានាធិបតី​រុស្ស៊ី លោក​Modi នាយករដ្ឋមន្រ្តី​ឥណ្ឌា និង​លោក​Cyril  Ramaphosaប្រធានាធិបតី​អាហ្រ្វិក​ខាង​ត្បូង​​ ។

图片默认标题_fororder_1125233893_15737703060811n

      ក្នុង​កិច្ច​សន្ទនា លោក​ស៊ី ជីនភីង​បានគូសបញ្ជាក់ថា គួរតែ​ធ្វើ​ឱ្យស៊ី​ជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នវានុវត្តន៍​និង​សេដ្ឋកិច្ច​ឌីជីថល​ជាដើម ក្នុង​ន័យ​រួម​គ្នា​បង្កើត​គម្រោង​ល្អ​ៗ​កាន់​តែ​ច្រើន​ថែមទៀត ។ បង្កើន​ប្រសិទ្ធភាព​សម្រប​សម្រួល​នៃយន្តការ​សហប្រតិបត្តិការ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​​​BRICS​ ក៏​ដូចជា​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​​ បន្ត​លើក​សំណើ​​ឬ​មតិ​យោបល់​​ចំពោះ​ស្ថាប័ន​រដ្ឋ​ សំដៅ​ជួយ​​​​កែ​លម្អ​បរិយាកាស​​ពាណិជ្ជកម្ម​របស់​បណ្តា​ប្រទេស​ដោយ​ឥត​ឈប់​ឈរ ៕

图片默认标题_fororder_1125233893_15737703212031n

អ្នកបកប្រែ:翟茜茜

ពិភាក្សា()