郭翔青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីពីរបិទបញ្ចប់ ទំហំជួញដូរកើនជាង២៣ភាគរយបើធៀបនឹងពិព័រណ៍លើកទីមួយ

2019-11-11 17:10:36 cri

      ថ្ងៃទី ១០ ខែ​វិច្ឆកា ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី​ពីរ​ដែលមាន​រយៈ​ពេល​៦​ថ្ងៃ​​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​ ដោយ​មានការ​ចូល​រួម​ពី​ប្រទេស​ តំបន់​និង​អង្គការ​អន្តរជាតិ​ចំនួន​១៨១​ សរុប​​សហគ្រាស​ជាង​៣៨០០​​សហគ្រាស​ដែល​​មាន​ពាណិជ្ជករឯកទេស​​បញ្ជា​ទិញ​ទាំង​​ជាតិ​និង​អន្តរជាតិ​លើស​ពី​៥​សែន​នាក់​បាន​ចូល​រួម​ពិព័រណ៍​ដើម្បី​ពិភាក្សា​អំពី​ការ​​​បញ្ជា​ទិញ ។ តួលេខ​ស្ថិតិ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា ទំហំ​ជួញ​ដូរ​សរុប​​​នៃ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី​ពីរ​គឺ​៧ ម៉ឺន​ ១ ពាន់​ ១រយ​​៣០​លាន​ដុល្លារ​អាមេរិក កើន​ជាង​ ២៣ ភាគរយ​បើ​ធៀប​នឹង​ពិព័រណ៍​លើក​ទី​មួយ ។ គិត​រហូត​ដល់​បច្ចុប្បន្ន សហគ្រាស​ចំនួន​ជាង ២៣០​សហគ្រាស​បាន​ចុះ​ឈ្មោះ​ចូល​រួម​ពិព័រណ៍​លើក​ទី​បី  ក្នុង​នោះបូក​រួម​ទាំង​​​សហគ្រាស​លំដាប់​កំពូល​ទាំង​៥០០លើ​ពិភពលោក និង​សហគ្រាស​ល្បីៗសរុប​​លើស​ពី​៨០​សហគ្រាស ៕

អ្នកបកប្រែ:郭翔青

ពិភាក្សា()