孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ពិព័រណ៍នាំចូលចិនអន្តរជាតិបង្ហាញយ៉ាងពេញលេញនូវភាពទាក់ទាញធំបួននៃទីផ្សារប្រទេសចិន

2019-11-10 17:43:11 cri

    កាលពី​ថ្ងៃទី៩​ខែវិចិ្ឆកា​ វិទ្យុអន្តរជាតិចិន​បាន​ចេញផ្សាយ​បទអត្ថាធិប្បាយ​ក្រោម​ចំណងជើងថា​ “ពិព័រណ៍​នាំចូល​ចិនអន្តរជាតិ​បង្ហាញ​យ៉ាង​ពេញលេញនូវ​ភាពទាក់​ទាញធំបួន​នៃទីផ្សារ​ប្រទេសចិន” ។

    អត្ថបទ​ថ្លែងថា​ ពាណិជ្ជករ​ពិភពលោក​ដែល​ចូលរួម​ពិព័រណ៍​​នេះ​ បាន​បង្ហាញ​ផលិតផល​ដែល​ថ្មីបំផុត ​ល្អបំផុត​និងមាន​កម្លាំង​ប្រកួតប្រជែង​ខ្លាំងបំផុត​របស់ខ្លួន ​ចូលក្នុង​ទីផ្សារចិន​យ៉ាង​ពេញទំហឹង​ ។ ​នេះបាន​បង្ហាញ​ពីភាព​ទាក់ទាញ​ធំបួន​របស់ទីផ្សារ​ប្រទេសចិន​ គឺ ​សេចក្តី​ត្រូវការ​ក្នុង​ការប្រើប្រាស់​ដ៏ច្រើន​អនេកដែល​កើត​ចេញពី​កំណើន​នៃ​​ការប្រើប្រាស់​នៃ​អតិថិជនចិន​​​ចំនួន​១ពាន់​៤រយ​លាននាក់​ មូលដ្ឋាន​ដ៏រឹងមាំ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​​​និងប្រព័ន្ធ​ចរាចរណ៍​ទំនិញ​ដ៏ខ្លាំងក្លា​​ ​បរិយាកាស​ពាណិជ្ជកម្ម​ដែល​ប្រសើរឡើង​ឥតឈប់ឈរ​និងធនធាន​ច្នៃប្រឌិតថ្មី​ដ៏សម្បូរ​បែប​ដោយ​ផ្តោតលើ​ភាព​ច្នៃប្រឌិតថ្មី​ខាង​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​គុណភាព​ខ្ពស់ ។

    អត្ថបទ​បាន​សង្កត់ធ្ងន់​ថា ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី​ ២ ​ស្របនឹង​តម្រូវការ​របស់​ប្រជាជន​នៃ​បណ្តាប្រទេស​នានា​សម្រាប់​ជីវភាពរស់នៅ​ដ៏​ល្អប្រសើរ​និងជា​វិធានការ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេសចិន​ក្នុង​ការ​ពង្រីក​ការ​បើកទូលាយ​យ៉ាងសកម្ម​របស់ខ្លួន។​យោង​តាម​ផែនការ​ដែល​បាន​កំណត់​បាន​បញ្ជាក់ថា ​ការ​នាំចូល​ទំនិញ​និង​សេវាកម្ម​របស់​ប្រទេសចិន​នឹង​លើសពី ​៣០ ​ទ្រីលាន​ដុល្លារ​អាមេរិក​និង ​១០ ​ទ្រីលាន​ដុល្លារ​អាមេរិក​ដោយ​ឡែក​ពីគ្នា​ក្នុង​រយៈពេល ​១៥ ​ឆ្នាំ​ខាង​មុខ។​ដោយ​គ្មាន​ការសង្ស័យ ​"ទីផ្សារចិន"​មួយ​ដែល​កាន់តែ​មាន​ភាពបើកទូលាយ​និង​ច្នៃ​ប្រឌិត​ថ្មី​នឹង​បង្កើត​ឱកាស​ពាណិជ្ជកម្ម​និង​ភាគលាភ​កាន់​តែ​ច្រើន​សម្រាប់​ពិភពលោក​ព្រមទាំង​ផ្តល់​នូវ​កម្លាំង​ចលករ​កាន់តែ​ខ្លាំង​ទៅក្នុង​កំណើន​សេដ្ឋកិច្ច​នៃ​ពិភពលោក៕

អ្នកបកប្រែ:孙玲玲

ពិភាក្សា()