马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជនជាតិបារាំងស្វែងយល់ពីភាពរ៉ូមែនទិកបែបចិន

2019-11-10 16:58:31 cri

លោក​Emmanuel Macronប្រធានាធិបតីបារាំង​ធ្លាប់​បាន​និយាយ​ថា​លោក​ចង់​មក​ប្រទេស​ចិន​មួយ​ឆ្នាំ​ម្តង ​លើក​នេះ​ ​លោក​បាន​មកដល់​ទី​ក្រុង​សៀងហៃ ​បន្ទាប់​ពី​Xi’anនិង​ប៉េកាំង​កាល​ពី​មុន។

នារាត្រី​ដំបូង​របស់​លោកនៅ​ក្នុង​ពិធី​ជប់លៀង​ស្វាគមន៍​នៃ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី​២​គឺ​ត្រូវ​រៀបចំ​នៅ​សណ្ឋាគារ​សន្តិភាព។ក្នុង​សាល​សណ្ឋាគារ ​ភ្ញៀវ​កិត្តិយស​បាន​សន្ទានា​គ្នា​ជុំវិញ​ការ​បើក​ទូលាយ​នៃ​ពិព័រណ៍​ចូល​ចិន​អន្តរជាតិ ​នៅ​ក្រៅ​បង្អួច ​អាច​ឃើញការ​ផ្លាស់​ប្តូរដ៏​អស្ចារ្យ​នៃ​ការ​បើក​ទូលាយ​នៃ​ប្រទេស​ចិន។

លោកEmmanuel Macronបាន​មក​ដល់​ប្រទេស​ចិន​លើក​នេះ ​មាន​អាកប្បកិរិយា​ច្បាស់​លាស់​ផ្តោត​លើ​២​ចំណុច ​​ទី​១​គឺ​អាកប្បកិរិយា​ទៅ​លើ​ការ​បើក​ទូលាយ​និង​សកលភាវូបនីយកម្ម​ ​ទី​២​គឺ​អាកប្បកិរិយា​ចំពោះ​មិត្ត​ភក្តិ។

ថ្ងៃ​ទី​២​របស់​លោក​នៅ​ប្រទេស​ចិន ​លោក​ប្រធាន​រដ្ឋ​ចិន​ស៊ីជីនភីង​និង​លោក​Emmanuel Macronបាន​រួម​គ្នា​ចូលរួម​ពិធីសម្ពោធ​បើកនិង​ទស្សនា​ពន្លា​ជាតិ​។មិត្តភាព​របស់​ឧត្តមភរិយា​នៃមេដឹក​នាំ​ទាំង​ពីរ​រូប​ក៏​បាន​រីកលូតលាស់​ចេញ​ពី​ល្ខោន​អូប៉េរ៉ា​ប៉ារីស​កាល​ពី​ខែ​មីនា​ឆ្នាំ​នេះ​រហូត​មក​ដល់​បន្ទាប់​នៃ​សាលា​រៀន​មួយ។

បន្ទាប់​ពី​ពិធីលៀងសាយភោជន ​ភាគី​ទាំងពីរ​បាន​វិលមក​ក្រុង​ប៉េកាំង​វិញដើម្បី​បន្ត​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើក​នេះ​តទៅ​ទៀត។

អ្នកបកប្រែ:马小青
ប្លុកពិសេស